រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ តារាចម្រៀងបទញាក់ ទេព បូព្រឹក្ស ជាតារាស្រីម្នាក់ ដែលពេលបច្ចុប្បន្ននេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ស្រទាប់យុវវ័យ ជាខ្លាំង តាមរយៈការតុបតែងខ្លួនប្លែកៗ ស្រស់ស្អាត និង វីដេអូអមជាមួយនឹង ម្ហូបឆ្ងាញ់ៗមើលទៅគួរឲ្យស្រក់ទឹកមាត់។

ស្របពេលដែល ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះ ហាក់នៅឆ្ងាយពីវង់សិល្បៈ មិនសូវចេញចម្រៀងថ្មីៗប៉ុន្មានឡើយ ព្រោះរូបនាង ធ្លាប់បង្ហើបថា ដោយសារតែ ការរិះគន់របស់មហាជននៅតែមាន លើរូបនាង ខណៈបទចម្រៀងនោះ មិនប៉ះពាល់អ្វីសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើល ជីវិតឯកជនតារាស្រីរូបនេះវិញ បណ្តាអ្នកគាំទ្រធ្លាប់តែ ឃើញរូបនាង តុបតែងស្លៀកពាក់ ក្នុងស្ទាយ៍សម័យពេញនិយម ផ្ទុយទៅវិញ ស្រាប់តែ ក្រឡេកមកមើល ការតុបតែងខ្លួនក្នុងឈុតប្រពៃណី ប៉ុន្មានឈុតនេះវិញ សូម្បីតែហ្វេនផ្កាប់មុខ របស់តារាស្រីរូបនេះ ក៏ស្ទើរចំណាំIdolខ្លួនមិនបានផង ការពិតទៅ ពេលស្លៀកពាក់បែបនេះ ទើបដឹងថា តារាចម្រៀង ទេព បូព្រឹក្ស ជាស្រីស្អាត មិនចាញ់គេឯងប៉ុន្មានទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភពរូបភាព ៖ Ditway-Wedding

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស