រាជធានីភញនំពេញ ៖ ពិតណាស់ ជំងឺកូវីដបានរីករាលដាលក្នុងកម្ពុជា តាំងពី ពាក់កណ្តាលឆ្នាំ ២០១៩ មកម្លេះ ហើយស្ថានភាពកាន់តែ តឹងតែងក្នុងដើមឆ្នាំ២០២១ ដែលធ្វើឲ្យសកម្មភាពជាច្រើន ជាពិសេស ការជួបជុំ ត្រូវបានផ្អាក រីឯជីវភាពប្រជាពលរដ្ឋ ក៏ត្រូវជួបប្រទះបញ្ហា បាត់បង់ប្រាក់ចំណូល ចំណែក វិស័យសិល្បៈ ការសម្តែងនិងសកម្មភាពជាច្រើន ក៏ត្រូវសម្រាកផងដែរ។

យ៉ាងណាមិញ បើងាកទៅមើល តារាខ្មែរប្រុសស្រីប៉ុន្មានដួងនេះវិញ គេឯងជួបប្រទះបញ្ហាចំណូល តែផ្ទុយទៅវិញ អ្នកទាំងអស់គ្នានេះ បែរជា ត្រូវគេដឹងថា រកស៊ីហាក់កាប់កបខ្លាំង លេចធ្លោជាងគេក្នុងវិថីសិល្បៈ គួរឲ្យកត់សម្គាល់ រហូតដល់ថ្នាក់ មហាជននរណាៗក៏ស្ងើច។ ជាមួយគ្នានេះ តារាប៉ុន្មានដួងនេះ ក៏សុទ្ធតែមានមុខរបរក្រៅពីសិល្បៈ ដែលភាគច្រើន គេដឹងថា ពាក់ព័ន្ធនឹងការទិញលក់ដី ដែលធ្វើឲ្យ ពួកគេកើបលុយចំណេញម្តងៗក្រាស់ក្រែលគួរសម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តារាសម្តែង សូ ដានីតា

ពិតណាស់ តារាសម្តែងស្រីរូបនេះ ត្រូវមហាជន និងសិល្បករ សិល្បការិនី ដឹងច្បាស់ថា ជាតារាសម្តែងដែល មិនមែនធម្មតានោះឡើយ តាំងពីមានគ្រួសារ សម្រាលកូនប្រុសរួច តារាស្រីរូបនេះ ឡើងកូដស្រើតៗតែម្តង ម្យ៉ាងទៀត រូបនាងចូលចិត្តទិញលក់ដី រហូតធ្វើឲ្យរូបនាង សល់ដីផ្ទះ មិនចេះតិចខ្នងឡើយ។

 តារាសម្តែង សូ ដានីតា

២. តារាចម្រៀង ករុណា ពេជ្រ

ពិតណាស់ តាំងពីឪពុកធ្លាក់ខ្លួនឈឺរហូតដល់ទទួលមរណភាព តារាប្រុសរូបនេះ ខានចេញច្រៀងជាង៤ឆ្នាំ ផ្ទុយទៅវិញ មុនឪពុកចែកឋាន តារាប្រុសរូបនេះ បានបំពេញក្តីស្រមៃរបស់ឪពុក ជាមួយនឹង ផ្ទះវីឡាធំស្កឹមស្កៃ ដែលត្រូវគេដឹងថា តម្លៃក្បែរ ៦០ម៉ឺនដុល្លារ ឯណោះ បច្ចុប្បន្ននេះ រូបលោកក៏ មានដីច្រើនប្លង់ ទាំងនៅបណ្តាខេត្តនានា និងទីក្រុងភ្នំពេញផងដែរ។

តារាចម្រៀង ករុណា ពេជ្រ

៣. តារាចម្រៀង សួស វីហ្សា

ក្រោយសះស្បើយពី កូវីដ គេឃើញ តារាចម្រៀងរូបនេះ ស្ទើរតែ បាត់មុខពីសិល្បៈ ស្របពេល​ ជំនួញនិងការងារស្វាមី ហាក់ឡើងរាសីខ្ពស់ត្រដែត ដាក់ចំណេញៗ រហូតដល់ពេលនេះ រូបនាងនិងស្វាមី មានឈ្មោះក្នុងគម្រោងលក់ដីឡូត៍ធំមួយថែមទៀតផង៕

តារាចម្រៀង សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា