ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់ដួងចិត្តយុវវ័យ លោក វណ្ណដា ទើបតែបានបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា «Monsoon» ដែលបទនេះពិតជាពីរោះ និងមានអត្ថន័យ មិនខុសពីបទមុនៗឡើយ ហើយមហាជនក៏ពេញចិត្តច្រើនខ្លាំង ដោយសារតែបទនេះ បានរៀបចំការថតបានយ៉ាងល្អគ្រប់ប្លង់តែម្ដង។

ដោយឡែក បើងាកមករូបភាពមួយចំនួន ដែល វណ្ណដា ទើបតែទម្លាយរូបភាពសកម្មភាពថតក្រៅឆាក កាលពីថ្មីៗនេះវិញ យើងឃើញថា ការផលិត MV ចម្រៀងមួយបទនេះ មិនមែនជាការងាយស្រួលនោះទេ ព្រោះបើតាមមើលទៅ គ្រប់ប្លង់នីមួយៗ គេត្រូវរៀបចំប្រើបច្ចេកទេសច្រើន ពិសេសមានប្លង់ខ្លះត្រូវលេងជាមួយអ្នកភូមិមកចោមរោមមើលច្រើន និងមានប្លង់ជាច្រើនទៀត ដែលបង្ហាញថានៅពីក្រោយ MV ដ៏ល្អដែលហ្វេនៗសរសើរគ្រប់គ្នានោះ ក៏មានផលពិបាកជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា វណ្ណដា ជាតារាចម្រៀងរ៉េបបែប Original Song ដែលកំពុងមានឈ្មោះបោះសម្លេងខ្លាំងនាពេលបច្ចុប្បន្ន។ ហើយកន្លងមកលោកមានស្នាដៃល្បីៗជាច្រើនស្ទើររាប់ភ្លេច ពិសេសបទចម្រៀង «Time to Rise» ដែលទើបតែចេញកាលពីប៉ុន្មានខែមុនផ្ទាល់តែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

វណ្ណដា
វណ្ណដា 
វណ្ណដា ក្នុង MV
វណ្ណដា ក្នុង MV
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 
សកម្មភាពថត ក្នុង MV វណ្ណដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា