តារាកម្សាន្ត៖ កាលពីវេលា​ម៉ោង​៨យប់ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១កន្លងទៅ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដែលបណ្តាលមកពីបុរសម្នាក់បើករថយន្តធនធំបុកជាមួយរថយន្តក្មួយស្រីតារាសម្តែងស្រីដ៏ល្បីអ្នកនាង ចន ចន្ទ័លក្ខណា​នៅផ្លូបំបែកជាបួនស្តុប​សន្ធរម៉ុក​ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។

យោងតាមសម្តីរបស់ អ្នកនាង ចន ច័ន្ទលក្ខណា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានទាន់ហេតុការណ៍បានបញ្ជាក់ថា ម្ចាស់រថយន្តធុនធំនោះ មិនព្រមឲ្យយករថយន្តខ្លួនចេញពីផ្លូវ និងកន្លែងកើតហេតុទេ ដោយតម្រូវឲ្យចាំដល់ព្រឹកស្អែក ដើម្បីឲ្យភ្នាក់ងារធានារ៉ាប់រងចុះមកធ្វើការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ ក្រោយចំណាយពេលដោះស្រាយអស់រយ:ពេញជិត៣ម៉ោងនៅតែមិនត្រូវគ្នា កម្លាំងអធិការដ្ឋាននគរបាលនៃខណ្ឌទួលគោក និងកម្លាំងជំនាញពាក់ព័ន្ធក៏បានចុះដោះស្រាយទៅតាមនិតីវិធីច្បាប់ ដើម្បីបញ្ចប់រឿងរ៉ាវនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាង ចន ច័ន្ទលក្ខណា
អ្នកនាង ចន ច័ន្ទលក្ខណា
អ្នកនាង ចន ច័ន្ទលក្ខណា
អ្នកនាង ចន ច័ន្ទលក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា