ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែង(PPCBank) សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមគាំទ្រ "យុទ្ធនាការរៃអង្គាសថវិការAPOPO" លើកទីពីរនេះ។ ដំណើរការនៃការរៃអង្គាសត្រូវបានបញ្ចប់នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១។ អតិថិជនរួមជាមួយបុគ្គលិករបស់ធនាគារ PPCBank បានរៃអង្គាសប្រាក់សរុបចំនួន $1,065 ធនាគារក៏បានបរិច្ចាគ $8,935 បន្ថែមទៀតដើម្បីនាំយកថវិកាសរុបចំនួន $10,000 ផ្តល់ជូនទៅAPOPO។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថវិកាត្រូវបានប្រគល់ដោយផ្ទាល់ទៅកាន់APOPO ក្នុងការបោសសម្អាតមីនផ្ទៃដីប្រាំហិចតារបស់បងប្អូននៅក្នុងខេត្តសៀមរាបភាគខាងជើង។ ធនាគារPPCBankពិតជាមានមោទនភាពចំពោះការរៃអង្គាសក្នុងឆ្នាំនេះ ដោយសារតែចំនួនថវិកាដែលបានមកពីការរៃអង្គាសបានជួយ APOPO និង “HeroRATs” ក្នុងការសម្អាតមីនបានច្រើនជាងពីរដងនៃផ្ទៃដីដែលបានសម្អាតក្នុងឆ្នាំ2020។ តំបន់គោលដៅគឺនៅក្នុងឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។ យុទ្ធនាការនេះបានជួយដល់ម្ចាស់ដីនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ ពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។ កង្វល់ចម្បងក្នុងតំបន់នោះ គឹកុមារក្នុងភូមិងាយរងគ្រោះថ្នាក់ ពីគ្រាប់មីនរាល់ពេលដែលពួកគេចេញទៅក្រៅឬទៅនិងចេញពីសាលារៀន។
PPCBank មានក្តីសោមនស្សនិងសេចក្តីអំណគុណចំពោះការចូលរួមរបស់សប្បុរសជនទាំងអស់ ដែលបានធ្វើអោយគម្រោងដោះមីនរបស់ APOPO ដំណើរការកាន់តែប្រសើរឡើងៗ។ ផ្ទៃដីប្រាំហិចតាត្រូវបានសម្អាតបន្ថែមពីលើផ្ទៃដី២.៤ហិចតា ដែលបានសម្អាតកាលពីឆ្នាំមុនបានផ្តល់នូវការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុកនៃខេត្តសៀមរាប។ ខេត្តនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតក៏ព្រោះតែសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ ក្នុងខេត្តសៀមរាបការងាររាប់រយត្រូវបានបាត់បង់ នៅក្នុងវិស័យទេសចរណ៍នេះ ហើយគ្រួសារត្រូវស្វែងរកប្រភពចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព។
នាយកប្រតិបត្តិធនាគារ PPCBank លោក Baek Jongil បាននិយាយថា តាមរយៈការរួមចំណែកដ៏មាំមួនពីបុគ្គលិកនិងអតិថិជនរបស់ធនាគារគ្រួសារទាំងនេះ នឹងអាចប្រកបរបរចិញ្ចឹមជីវិតនៅលើដីស្រែចំការរបស់ពួកគេបានឆាប់ៗនេះ ហើយអាចរស់នៅដោយគ្មានការគំរាមកំហែងដោយសារគ្រាប់មីនទៀត។
PPCBank សង្ឃឹមថាមនុស្សកាន់តែច្រើន នឹងចេញមុខគាំទ្រការរៃអង្គាសប្រាក់បន្ទាប់របស់ខ្លួនសម្រាប់APOPO។ ធនាគារ PPCBank ក៏សង្ឃឹមថាអ្នកដែលមានចិត្តសប្បុរសដែលបានបរិច្ចាគថវិការបស់ពួកគេ ក្នុងឆ្នាំនេះទោះបីជាតិចក្តីច្រើនក្តីក៏ការបរិច្ចាករបស់ពួកគេ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង នៅក្នុងជីវិតរបស់បងប្អូនខ្មែរដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]