តារាកម្សាន្ត៖ កាលពីយប់ថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មហាជន អ្នកលេងបណ្តាញសង្គម និងជាពិសេសអ្នកនិយមគាំទ្រតារាចម្រៀងស្រីដ៏ល្បីកញ្ញា ទេព បូព្រឹក្ស បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់សរសើរស្ទើរតែគ្រប់ ក្រោយពេលដែលបានឃើញ TEASER បទចម្រៀងថ្មី បង្កប់នូវអត្ថន័យ ចំណងជើងថា វីរនារី របស់តារាស្រីរូបនេះបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក និងយូធូប។

ជាក់ស្តែង បទថ្មីចម្រៀងជើងថា វីរនារី ឬជាភាសាអង់គ្លេសថា The Top Of Lady នេះ បានបង្ហាញនូវឈុតឆាកចម្បាំងដ៏អង់អាចក្លាហាន ប្រៀបបានទៅនឹងខ្សែភាពយន្តមួយ ហើយឈុតឆាក និងប្លង់ថតទៀតសោតក៏មានកម្រិតច្បាស់ និងគុណភាពខ្ពស់ ព្រមទាំងមានរំលេចនូវសាស្រ្តាស្លឹករឹតខ្មែរ ដែលរឹតតែបង្កើនឲ្យវីដេអូចម្រៀងនេះមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា គិតមកត្រឹមម៉ោង៨ និង៣០នាទីព្រឹកនេះ TEASERបទថ្មីរបស់កញ្ញា ទេព បូព្រឹក្ស មានអ្នកចូលទស្សនាសរុបនៅលើយូធូបចំនួនជិត៧មុឺននាក់ ខណ:អ្នកដែលបានចូលទស្សនានៅលើហ្វេសប៊ុកមានដល់ទៅជិត២០មុឺននាក់ឯណេះ៕

ចង់ឃើញថាតើ វីដេអូTEASER បទចម្រៀងថ្មីរបស់កញ្ញាទេពបូព្រឹក្សនេះ មានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

កញ្ញាទេពបូព្រឹក្ស
TEASER បទចម្រៀងថ្មី
TEASER បទចម្រៀងថ្មី
TEASER បទចម្រៀងថ្មី
TEASER បទចម្រៀងថ្មី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស