អ្នកដែលមានជំងឺទឹកនោមផ្អែមមានឱកាសកើតជំងឺសរសៃឈាមបេះដូងច្រើនជាងមនុស្សធម្មតាដល់ទៅ២ដង។ នេះរួមបញ្ចូលទាំងស្ត្រីមុនវ័យអស់រដូវ ដែលជាក្រុមអ្នកមានហានិភ័យទាបនៃការកើតជំងឺសរសៃឈាមបេះដូង បើគ្មានជំងឺទឹកនោមផ្អែម។
ចំពោះបុរស ជាទូទៅកើតជំងឺបេះដូងនៅវ័យ៤០ឆ្នាំ និង៥០ឆ្នាំ។ រីឯស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចប្រឈមនឹងហានិភ័យជំងឺបេះដូងកាន់តែឆាប់រហ័ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមផ្អែមបង្កើនហានិភ័យនៃជំងឺបេះដូងយ៉ាងម៉េចខ្លះ?
កំហាប់ជាតិស្ករក្នុងឈាម ឬជាតិស្ករក្នុងឈាម និងបរិមាណជាតិស្ករនៅក្នុងកោសិកាឈាមក្រហម និងការរារាំងលំហូរអុកស៊ីសែនក្នុងឈាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យកើតមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ជារួម ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូងដោយ៖
- ភ្ជាប់គ្លុយកូសទៅនឹងប្រូតេអ៊ីនក្នុងឈាម និងរំខានដល់ការចែកចាយអុកស៊ីសែននៅពេញរាងកាយ។
- បង្កឲ្យមានការប្រមូលផ្ដុំប្រូតេអ៊ីនមិនល្អ ដែលនាំឲ្យមានកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម។
- ផលិតអាស៊ីដខ្លាញ់ដែលអាចបំផ្លាញប្រូតេអ៊ីននៅក្នុងសរសៃឈាម។
- ពន្លឿនការវិវត្តនៃជំងឺក្រិនសរសៃឈាម ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កជាការរលាកសរសៃឈាម។
កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម
មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ កត្តាមួយចំនួនដែលកើតចំពោះស្រ្តីមានដូចជា៖
- ប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម
- ធាត់ជ្រុល ឬលើសទម្ងន់
- កង្វះការហាត់ប្រាណ
- អាយុច្រើនជាង៤៥ឆ្នាំ
- ឡើងទម្ងន់ក្រោយសម្រាលកូន
- គីសទឹកនៅក្រពេញអូវែ
រោគសញ្ញានៃជំងឺទឹកនោមផ្អែម
អាស្រ័យលើពេលដែលត្រូវបានធ្វើរោគវិនិច្ឆ័យ រោគសញ្ញានៃជំងឺទឹកនោមផ្អែមអាចប្រែប្រួលពីស្រាលទៅធ្ងន់ធ្ងរ។ រោគសញ្ញាទាក់ទងនឹងជាតិស្ករក្នុងឈាម អាចរួមមាន៖
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ស្រេកទឹក/ឃ្លានខ្លាំង
- នោមញឹកញាប់
- ការឆ្លងមេរោគផ្សិតលើបុរស និងស្រ្តី
- ព្រិលភ្នែក
រោគសញ្ញាទាក់ទងនឹងប្រព័ន្ធសរសៃឈាមបេះដូង និងមុខងារបេះដូង អាចរួមមាន៖
- ខូចសរសៃប្រសាទ
- ដកដង្ហើមខ្លីៗ
- ឈឺបេះដូងមិនជាក់លាក់ ជាពិសេសចំពោះស្ត្រី ដូចជាការឈឺចាប់នៅថ្គាម ខ្នង និង/ឬក
- ហើមអវយវៈដោយការប្រមូលផ្ដុំសារធាតុរាវនៅក្នុងសួត
- ជំងឺខ្សោយបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]