រោគសញ្ញាមុនមករដូវមួយចំនួនដូចរោគសញ្ញាមានផ្ទៃពោះដំបូងអ៊ឹចឹង ដែល​ធ្វើស្រីៗយើង​ដែល​មាន​គ្រួសារ​ហើយច្រឡំ ឬសង្ស័យថាមានផ្ទៃពោះ។ តើអាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នា​និង​ខុសគ្នាដូចម្តេចខ្លះ?

មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែល​ជា​អ័រម៉ូន​សំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការ​កើន​ឡើង​នៃកម្រិតអ័រម៉ូន​នេះ​អាច​បណ្តាល​ឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជា​រោគ​​សញ្ញាមុនមករដូវ។

ប្រសិនបើយើងមានផ្ទៃពោះ រោគ​សញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់​​រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោល​គឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

អាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងអាចមានលក្ខណៈស្រដៀង​គ្នាដូច​ខាងក្រោម៖

  • ឡើង​ទម្ងន់
  • សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់
  • ឈឺក្បាល
  • អស់កម្លាំង
  • ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត)
  • រមួលក្រពើ
  • ឈឺចង្កេះ
  • ទល់លាមក
  • ហើមពោះ
  • ញុំាច្រើន

ភាពខុស​គ្នា

  • ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេល​មាន​ផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះ​ពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់​ឈាម​នេះ​មិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមាន​ពណ៌​ត្នោត។
  • ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។
  • អាកាៈចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។
  • ចុងសុដន់ ឬតំបន់ជុំវិញក្បាលសុដន់ឡើងពណ៌ខ្មៅគឺជាសញ្ញានៃការមានផ្ទៃពោះដំបូង។

អាការៈមុនមករដូវ និងការមានផ្ទៃពោះដំបូងមានលក្ខណៈដូចគ្នាច្រើន ជាពិសេសការធ្លាក់ឈាម​ពេល​ស៊ុតកាច់សម្បុកដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ វិធីសាស្រ្តល្អបំផុត​ក្នុងការ​បំបាត់មន្ទិល​សង្ស័យ​គឺការធ្វើតេស្តទឹកនោមពិនិត្យផ្ទៃពោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]