ភ្នំពេញ៖ ម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស ពញ្ញាក់អារម្មណ៍មហាជន ដោយបានទម្លាក់វីដេអូខ្លីនៃបទចម្រៀង «Top Of The Lady»នៅក្នុងបណ្តាញសង្គម ដែលមកទល់ពេលនេះ គឺមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ដោយឡែក ចំពោះវីដេអូខ្លីមួយនេះ គឺពិតជាភាពអស្ចារ្យខ្លាំងមែនទែន ដោយមើលទៅគុណភាពកម្រិតវីដេអូគឺបែប Cinema 4k តែម្តង រីតួអង្គនិមួយៗ រួមទាំងទេពបូព្រឹក្សក៏តុបតែងខ្លួនបែបខ្មែរពីសម័យដើម រួមទាំងមានការបង្ហាញអក្សរបាលីគាថាខ្មែរទៀតផង ចំណែកនៅពីក្រោយការផលិតវីដេអូនេះ មាននារីម្នាក់ប្រើប្រាស់គណនីឈ្មោះ Ry Litaa បានបញ្ជាក់ថាតម្លៃផលិតវីដេអូនេះ ចាយថវិកាអស់ ៦០០លានរៀល (គិតជាលុយដុល្លារ១៤៧,៤២០ដុល្លារ) ដោយខ្លឹមសារមានដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្រក៏ស្ញើចសរសើរចំពោះស្នាដៃផលិតបទចម្រៀង តាមបែបស្តង់ដារបែបនេះដែរ ដែលវីដេអូចម្រៀងប្រភេទនេះ គឺអាចជួយលើកស្ទួយវប្បធម៍ខ្មែរឱ្យកាន់ទូលំទូលាយផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]