រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងជើងចាស់ លោក ស៊ុក សុភា ដែលត្រូវបាន គេស្គាល់គ្រប់គ្នាតាមរយៈ តួអង្គ «នាយទុំ» ក្នុងរឿង«ទុំទាវ» ដែលរូបលោក បានចាកឆ្ងាយពី វិថីសិល្បៈខ្មែរ អស់ពេលច្រើនឆ្នាំ បន្ទាប់ពីរៀបការជាមួយភរិយា ហើយផ្លាស់ទៅរស់នៅប្រទសអូស្ត្រាលី។

ផ្ទុយទៅវិញ កាលពីប៉ុន្មានខែមុននេះ ស្រាប់តែ ភរិយារបស់តារាសម្តែងរូបនេះ ដែលត្រូវបានគេស្គាល់ថា រូបនាងក៏ជា អតីតតារាស្រីម្នាក់ ក្នុងសិល្បៈផងដែរ ប្រកាសក្តែងៗថា រូបនាងនិងតារាសម្តែងរូបនេះ លែងពាក់ព័ន្ធនឹងគ្នាទៀតលើកហេតុផល ព្រោះគ្រួសារអតីតស្វាមី ហើយ ចំណែក លោក ស៊ុក សុភា ក្រោយលេចដំណឹងលែងលះបែបនេះ ក៏ត្រូវគេដឹងថា ហោះមកកម្ពុជាវិញ សព្វថ្ងៃនេះ រូបលោកកំពុងតែ ដើរលេងតាមបណ្តាខេត្តនានា មិនទាន់ប្រាកដថា តើរូបលោកនឹងត្រលប់ទៅវិញដែរឫយ៉ាងណា ក្រោយដើរលេងឆ្អែតឆ្អន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបែកគ្នា តែកូនៗទាំង៥ ស្ថិតក្នុងការចិញ្ចឹមបីបាច់របស់ម្តាយ នៅក្រៅប្រទេស រីឯ លោក ស៊ុក សុភា​ វិញ នៅឆ្ងាយពីកូនក្តី តែភ្លេចថ្ងៃពិសេសកូនប្រុសឡើយ ជាក់ស្តែងក្នុងនោះ ក៏គេឃើញរូបលោក នៅតែបង្ហោះរូបគ្រួសារ ជាពិសេសជាប់រូបថតភរិយា ធ្វើដូចគ្រួសារធម្មតា ដែលត្រូវមហាជនទាញថា រូបលោកនៅស្រលាញ់ភរិយា មើលទៅធ្វើចិត្តមិនទាន់បាននៅឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា