កម្សាន្ត៖ ប្រិយមិត្តបានដឹងរួចមកហើយថា ពិធីកររូបសង្ហា នាយព្រែក នឹងតារាស្រីវ័យក្មេង ឈិន មុន្នីនាថ មានភាពស្និទ្ធស្នាលនឹងគ្នាលើសពីមិត្តភាព។ អ្នកទាំងពីរតែងតែបង្ហោះរូបនៅក្នុងបណ្ដាញសង្គមនៅលើគណនី Instagram របស់ខ្លួនជាញឹកញាប់ ដែលធ្វើឲ្យហ្វេនៗសង្ស័យអំពីទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃ ។
ជាងនេះទៅទៀតនោះ ថ្មីៗនេះ អ្នកទាំងពីរ ក៏ហាក់បញ្ចេញកាយវិការរូបភាព បង្កើនភាពស្និទ្ធស្នាលជាមួយគ្នា ខ្លាំងជាងពេលមុនៗ មិនតែប៉ុណ្ណោះ តាមរយៈរូបភាពដែលតែងតែបង្ហោះជារឿយៗគឺឃើញថាមានពេលវេលាក្បែរគ្នាកាន់តែច្រើន ក៏រឹតតែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ខ្លាំងឡើងថា អ្នកទាំងពីពិតជាសាកសមជាគូស្នេហ៍ និងទទួលបានការស្រលាញ់ពេញចិត្តពីហ្វេនៗខ្លាំងមែនទែន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កន្លងទៅ នាយព្រែក ក៏ធ្លាប់ជួបស្នេហ៍មិនសមបំណង បានបែកបាក់ទាំងដែលជិតចូលរោងការទៅហើយ ។ ទន្ទឹមនឹងនេះ ក្រោយជួប តារាស្រីវ័យក្មេង ឈិន មុន្នីនាថ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ថែមទាំងជូនពរអ្នកទាំងពីរស្រលាញ់គ្នា និងកាន់តែមានភាពល្អូកល្អើន ដើម្បីឲ្យហ្វេនៗបានឃើញជាញឹកញាប់៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]