កំពង់សោម៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានជ្រាបរួចមកហើយពី អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រចាំប្រទេសកម្ពុជា ហើយបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ ជីវិតគ្រួសារដ៏មានសុភមង្គល។
ក្នុងនោះដែរ ទោះជា ចាន់ កែវនិមល ព្រមទាំងស្វាមី មានភាពមមាញឹកបែបណា ក៏តែងតែឆ្លៀតបង្អួតពី ភាពផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់ ក្នុងបណ្ដាញសង្គមជានិច្ច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ក្នុងអំឡុងពេលពិធីបុណ្យអ៊ំទូក តារាស្រីរូបនេះ បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពង់សោម ដើម្បីមានដំណើរកម្សាន្តយ៉ាងរ៉ូមែនទិកជាមួយម្ចាស់បេះដូង ព្រមទាំងកូនស្រីជាទីស្រលាញ់ ដើម្បីអបអរក្នុងឱកាពិធីបុណ្យឈប់សម្រាកប្រពៃណីជាតិខ្មែរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ចាន់ កែវនិមល ក៏បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ជាមួយស្វាមីនិងកូនស្រី អមដោយស្ទាយ៍ស្វីតៗ ស្និទ្ធស្នាល និងមានស្នាមញញឹមស្រស់ថ្លា មិនឲ្យចាញ់គូស្នេហ៍ថ្មីថ្មោងនោះឡើយ។ ដោយឡែក ក្រោយពីឃើញបែបនេះហើយ ជឿជាក់ថា នឹងមានប្រិយមិត្តជាច្រើន លួចច្រណែននឹងស្នេហារបស់ ចាន់ កែវនិមល និងប្រាថ្នាចង់បានបែបនេះគ្រប់គ្នាខណៈដែលរៀបការជាង១០ឆ្នាំហើយនៅតែមានក្តីសុខបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]