រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ជ័យ សុវ៉ាត ជាតារាចម្រៀងម្នាក់ តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយលោក មានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទសម័យ ឬបទបុរាណនោះទេ ដែលថ្មីៗនេះ រូបលោក ក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍ តាមរយៈការងារជា គ្រូពេទ្យស្ម័គ្រចិត្តព្យាបាលកូវីដទៀតផង។
ជាមួយគ្នានេះ មានដំណឹងល្បីថា រូបលោកជា ក្មេងកំព្រា ផ្ទុយទៅវិញ តាមរយៈការបង្ហោះចែកចាយរូបភាព ក្នុងបណ្តាញសង្គមវិញ គេឃើញរូបលោក ទំនងរស់នៅក្នុងជីវភាពធូធារ មានឡានទំនើបជិះ និងរស់នៅក្នុងផ្ទះវីឡា ធំស្កឹមស្កៃទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចម្ងល់នេះ បានត្រូវបកស្រាយ ដោយអ្នកម៉ាក់របស់ តារាប្រុសរូបនេះ ព្រោះថា តារាចម្រៀងរូបនេះ ជាកូនចិញ្ចឹមរបស់គ្រួសារគាត់ រីឯចំណែក ម្តាយឪពុកបង្កើតរូបលោក ស្លាប់ចោលអស់ទៅហើយ ដោយសារសម្លឹងឃើញ តារាចម្រៀងរូបនេះ គួរឲ្យទុកចិត្ត សុភាពរាបសា ចេះដឹងចាស់ទុំ និងមើលចិត្តថ្លើមជាង២ឆ្នាំរួចហើយនោះ ពួកគាត់ជាស្វាមីភរិយា ខណៈខ្សត់កូននោះ ក៏សម្រេចចិត្ត យករូបលោក មកចិញ្ចឹមបីបាច់ដូចជាបង្កើត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]