រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ជ័យ សុវ៉ាត ជាតារាចម្រៀងម្នាក់ តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយលោក មានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទសម័យ ឬបទបុរាណនោះទេ ។
មិនត្រឹមតែជា តារាចម្រៀងពន្លកថ្មីកំពុងទទួលបានការគាំទ្រប៉ុណ្ណោះទេ រូបលោក ក៏ជាគ្រូពេទ្យម្នាក់ផងដែរ ជាពិសេស កំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ មានស្ថានភាពគួរឲ្យបារម្ភនៅក្នុងកម្ពុជា កាលពីឆ្នាំមុន រូបលោកក៏ធ្លាប់បានស្ម័គ្រចិត្ត ធ្វើជាគូ្រពេទ្យព្យាបាលជំងឺកូវីដផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការងារសិល្បៈកាន់តែមានប្រជាប្រិយភាពហើយនោះ ស្ងាត់ៗពេលនេះ តារាចម្រៀងវ័យក្មេង ជ័យ សុវ៉ាត សម្រេចបើកឱសថស្ថានផ្ទាល់ខ្លួន នៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង ជាងនេះទៅទៀត ក្នុងថ្ងៃបើកសម្ពោធ គេឃើញមានវត្តមានតារាល្បីឈ្មោះចូលរួមយ៉ាងកុះករផងដែរ គ្រាន់តែឃើញដូច្នេះ មហាជនកាន់តែផ្ទុះការចាប់អារម្មណ៍លើរូបលោក រូបសម្រស់សង្ហាហើយ មានទាំងសមត្ថភាពនិងចំណេះដឹងពេញខ្លួន គួរឲ្យសរសើរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]