យ៉ាអួរ ឬទឹកដោះគោជូរ គឺជាអាហារសម្រន់ដែលល្អចំពោះសុខភាព ប៉ុន្តែយ៉ាអួរមួយចំនួនមានផ្ទុកសារធាតុផ្សំដែលធ្វើឱ្យយើងឡើងគីឡូ។ តើយើងគួរជ្រើសរើសយ៉ាអួររបៀបណាដើម្បីញុំាទៅមិនធ្វើឱ្យប្រឈមបញ្ហាធាត់?
១. យ៉ាអួរមានគ្រឿងផ្សំតិច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាអួរដែលមានគ្រឿងផ្សំកាន់តែតិច កាន់តែល្អ។ ជាទូទៅ យ៉ាអួដែលមិនមានផ្ទុកសារធាតុរក្សាទុក និងមិនបានបន្ថែមជាតិស្ករគឺជាជម្រើសល្អបំផុត។
យ៉ាអួរធម្មជាតិមានគ្រឿងផ្សំតែ ៣ មុខទេ គឺទឹកដោះគោស្រស់ Lactobacillus bulgaricus និង Streptococcus thermophilus ។ Lactobacillus bulgaricus និង Streptococcus thermophilus គឺជាបាក់តេរីល្អសម្រាប់ធ្វើយ៉ាអួរ។ យ៉ាអួរមួយចំនួនអាចត្រូវបានបន្ថែមជាតិស្ករ និងផ្លែឈើ។
២. យ៉ាអួរមានបាក់តេរីនៅរស់ និងសកម្ម
យ៉ាអួរប្រភេទនេះ យ៉ាអួរនោះមិនបានឆ្លងកាត់ការសម្លាប់មេរោគទេ ហើយនៅមានប្រូបាយអូទិក (Probiotics) ដែលជាបាក់តេរីល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារ។ យើងអាចមើលដឹងថាមានពពួកបាក់តេរីទាំងនេះឬអត់នៅលើសម្បកផលិតផលយ៉ាអួរ។
៣. យ៉ាអួរផ្ទុកកាល់ស្យូមខ្ពស់
យើងគួររកមើលយ៉ាអួដែលមានផ្ទុកកាល់ស្យូមយ៉ាងហោចណាស់ ១៥% នៃបរិមាណកាល់ស្យូមដែលយើងត្រូវការប្រចាំថ្ងៃ។
៤. មើលបរិមាណជាតិស្ករនៅក្នុងគ្រឿងផ្សំ
ជាធម្មតាយ៉ាអួរមានជាតិស្ករពីធម្មជាតិដែលបានមកពីឡាក់តូស (lactose) របស់ទឹកដោះគោស្រស់ស្រាប់។ ការមានបរិមាណស្ករតិចតួចរាយនៅលើស្លាកគ្រឿងផ្សំមិនគួរឱ្យយើងបារម្ភទេ។
ផ្ទុយទៅវិញ យ៉ាអួរដែលបានបន្ថែមជាតិស្ករសិប្បនិម្មិតមានផ្ទុកជាតិស្ករខ្ពស់។ ជាទូទៅ យើងត្រូវជ្រើសរើសយ៉ាអួរដែលមានជាតិស្ករតិចជាង ២២ក្រាម។
- ជាទូទៅយ៉ាអួរដែលធ្វើពីទឹកដោះគោស្រស់ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ ១ពែងមានជាតិស្ករឡាក់តូសពី ១០ ទៅ ១៥ក្រាម។
- យ៉ាអួរក្រិច (Greek yogurt) ជាយ៉ាអួរខាប់ដែលឆ្លងកាត់ការចម្រោះយកជាតិទឹកចេញ។ យ៉ាអួរក្រិច ១ ពែងមានជាតិស្ករឡាក់តូសពី ៥ ទៅ ១០ក្រាម។
- យ៉ាអួរដែលត្រូវបានគេបន្ថែមរសជាតិអាចមានជាតិស្ករច្រើន ទោះជាយ៉ាអួរនោះត្រូវបានបន្ថែមរសជាតិជាមួយផ្លែឈើស្រស់ក៏ដោយ។
៥. ត្រូវប្រយ័ត្នចំពោះយ៉ាអួរមានបន្ថែមផ្លែឈើ
ការបន្ថែមផ្លែឈើស្រស់ទៅក្នុងយ៉ាអួរអាចជម្រើសល្អចំពោះសុខភាព ប៉ុន្តែផ្លែឈើមួយចំនួននៅក្នុងយ៉ាអួរអាចត្រូវបានលាយជាតិស្ករ សារធាតុពណ៌ និងទឹកបន្លែ។
ប្រសិនបើលើស្លាកកំប៉ុងយ៉ាអួរដាក់ថាមានផ្ទុកផ្លែឈើ យើងត្រូវពិនិត្យមើលស្លាកគ្រឿងផ្សំ។ ផ្លែឈើគួរតែគ្រឿងផ្សំទី ១ ដែលបានរាយលើបញ្ជីឈ្មោះគ្រឿងផ្សំ។
ប្រសិនបើយើងមិនឃើញឈ្មោះផ្លែឈើនៅលើបញ្ជីឈ្មោះគ្រឿងផ្សំទេ មានន័យថាផ្លែឈើនៅក្នុងយ៉ាអួរនោះប្រហែលជាមិនមែនផ្លែឈើស្រស់ទេ អាចជារសជាតិផ្លែឈើសិប្បនិម្មិត។
៦. ត្រូវប្រយ័ត្នចំពោះយ៉ាអួរមានជាតិខ្លាញ់ទាប
យ៉ាអួរដែលមានជាតិខ្លាញ់មិនមែនសុទ្ធតែមិនល្អទេ ព្រោះរាងកាយរបស់យើងត្រូវការជាតិខ្លាញ់ដើម្បីដំណើរការ។ ជាទូទៅយើងអាចញុំាយ៉ាអួរដែលមានជាតិខ្លាញ់ចន្លោះពី ១%-២%។ យ៉ាអួរដែលមានជាតិខ្លាញ់ទាបអាចត្រូវបានបន្ថែមរសជាតិដោយបន្ថែមជាតិស្ករច្រើន។
ប្រសិនបើយើងជ្រើសរើសយ៉ាអួរដែលមានជាតិខ្លាញ់ទាប យើងអាចជ្រើសរើសយ៉ាអួរដែលមានបន្ថែមផ្លែឈើស្រស់ជាជាងយ៉ាអួរដែលបានបន្ថែមជាតិស្ករ។
រាល់ពេលជ្រើសរើសយ៉ាអួរ យើងគួរមើលស្លាកគ្រឿងផ្សំនៅលើកំប៉ុងឱ្យបានច្បាស់លាស់។ ប្រសិនបើយើងមានប្រតិកម្មជាមួយជាតិឡាក់តូសក្នុងទឹកដោះគោស្រស់ យើងមិនគួរជ្រើសរើសយ៉ាអួរដែលបានឆ្លងកាត់ការសម្លាប់មេរោគ (heat-treated yogurts) ទេ ព្រោះយ៉ាអួរប្រភេទនេះលំបាករំលាយ។ យើងអាចជ្រើសរើសយ៉ាអួរដែលផលិតពីសណ្តែកសៀង ខ្ទិះដូង ឬគ្រាប់អាម៉ុនដែលបានបន្ថែមកាល់ស្យូម និងវីតាមីន D។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]