កម្សាន្ត៖ ជាការពិត បើនិយាយពីការងាររបស់សិល្បករសិល្បការិនី បច្ចុប្បន្នគេសង្កេតឃើញមានភាពមមាញឹកយ៉ាងខ្លាំង ខណៈវិស័យសិល្បៈកាន់តែរីកចម្រើនជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។ មិនតែប៉ុណ្ណោះ ក្នុងមួយថ្ងៃមានតារាមួយចំនួនទទួលការងារច្រើនសឹងតែគ្មានពេលសម្រាកតែម្ដង ហើយការងារដែលគេឃើញច្រើនមាននៅតែក្នុងទីក្រុងភ្នំពេញ។
ជាមួយគ្នានេះដែរ បើទោះបីនៅទីក្រុងភ្នំពេញមានការងារត្រូវបំពេញច្រើនក៏ពិតមែន ប៉ុន្តែគេឃើញមានតារាខ្មែរមួយចំនួនតូច នៅតែបន្តរស់នៅក្នុងស្រុកកំណើត សុខចិត្តឡើងចុះពីខេត្តមកភ្នំពេញ គ្រប់ពេលទទួលការងារ។ ក្នុងនោះដែរ បើងាកទៅមើលតារាខ្មែរដែលមានប្រជាប្រិយភាពខ្លាំង ហើយថែមទាំងអាចរកប្រាក់ចំណូលបានច្រើន តែមិនចូលចិត្តរស់នៅទីក្រុងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា អ៊ីវ៉ា
តារាចម្រៀងស្រីសម្លេងពីរោះ កញ្ញា អ៊ីវ៉ា ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាស្រីដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺ ហើយគេដឹងទៀតថា តារាចម្រៀងរូបនេះចូលចិត្តរស់នៅតាមខេត្ត ជាជាងមករស់នៅក្នុងទីក្រុងផងដែរ។ ម្យ៉ាងវិញទៀត នាងធ្លាប់បង្ហើបប្រាប់ជាច្រើនដងថា នាងពិតជាចូលចិត្តរស់នៅខេត្ត ដោយសារមានភាពស្ងប់ស្ងាត់ ណាមួយនាងមិនទម្លាប់រស់នៅទីក្រុង។



២៖ លោក ថេណា
បើក្រឡេកទៅមើលកំលោះសង្ហា តារាចម្រៀងOriginal Song លោក ថេណា គេក៏ដឹងផងដែរថា តារារូបនេះគឺជាកូនអ្នកខេត្ត កោះកុង ហើយតារារូបនេះក៏មិនខុសពីកញ្ញា អ៊ឺវ៉ា ប៉ុន្មានឡើយ បើទោះបីជាតារាកំពុងពេញនិយម មានទីផ្សារក្នុងវិស័យសិល្បៈខ្លាំង ប៉ុន្តែលោកចូលចិត្តរស់នៅខេត្តជាងមករស់នៅទីក្រុង។ ដោយបច្ចុប្បន្ន តារារូបនេះនៅតែបន្តរស់នៅស្រុកកំណើត សុខចិត្តឡើងចុះពីខេត្កមកភ្នំពេញ នៅពេលមានការងារម្ដងៗ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]