កំពង់ស្ពឺ ៖ ពិតណាស់ តារាប្រុសពហុជំនាញ លោក រ៉ូលីន ត្រូវបណ្តាមហាជនជាច្រើន ផ្ទុះការគាំទ្រលើទេពកោសល្យ ដែលធ្វើឲ្យ ចំនួនអ្នកគាំទ្រតែងតែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ងាកត្រលប់ទៅជីវិតឯកជនវិញ តារាប្រុសរូបនេះ នៅមិនទាន់លេចឮដំណឹង មានសម្ព័នភាពជាមួយមនុស្សស្រីណាម្នាក់ឡើយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ រូបលោក បានបាត់បង់ទាំងម្តាយនិងឪពុក ដែលអ្នកម៉ាក់របស់រូបលោក ត្រូវគេដឹងថា ទទួលមរណភាពកាលពីជាង ៣ឆ្នាំមុន ក្នុងនោះ សព្វថ្ងៃនេះ រូបលោកនៅសល់មេដោះ និងបងប្រុសដែលជា សមាជិកគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត តារាប្រុសរូបនេះ ដឹងគុណចំពោះម៉ែដោះខ្លាំងណាស់ រហូតដល់ថ្នាក់ សង់ផ្ទះមួយខ្នងទុកឲ្យម៉ែដោះ នៅឯស្រុកកំណើតក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលរូបលោកធ្លាប់បញ្ជាក់ថា រូបលោក ជាញឹកញាប់ចុះឡើង ផ្ទះម៉ែដោះដែលខ្លួនសាងសង់ឲ្យនោះណាស់។
ជាពិសេសថ្មីៗនេះ គេឃើញរូបលោក និងម៉ែដោះ បានរៀបពិធីតូចមួយឡើងផ្ទះនោះ ដែលមើលទៅទិដ្ឋភាពពិតជា ស្រស់ស្រាយ ចំហាយសុភមង្គលតែម្តង ជាក់ស្តែង តារារូបនេះ បានបង្ហើបថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]