ស្រែង គឺជាកន្ទួលរមាស់ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែលមជ្ឈដ្ឋានរស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើមបង្កជារោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ?
១. រក្សាអនាម័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីការពារបញ្ហាស្រែង យើងត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និងក្រចកជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀងរាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពីនេះទៅទៀត ត្រូវឧស្សាហ៍ជូតសម្អាតសម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។
២. ចៀសវាងការបែកញើស
ពេលអាកាសធាតុក្តៅ ហើយសើម ចៀសវាងការស្លៀកសម្លៀកបំពាក់ក្រាស់ៗ ឬរឹបៗក្នុងរយៈពេលយូរ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើសពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀកបំពាក់ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។
៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន
យើងគួរចៀសវាងការប្រើសម្លៀកបំពាក់ កន្សែង ក្រាស់សិតសក់ សម្ភារៈកីឡា មួក ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតជាមួយអ្នកផ្សេង ជាពិសេសអ្នកកើតស្រែង។
៤. កុំប៉ះពាល់សត្វកើតស្រែង
ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វទាំងនោះទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ។
៥. រក្សាស្បែកឱ្យស្អាត និងស្ងួត
យើងត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក ឬបែកញើសខ្លាំង។
៦. ចៀសវាងដើរជើងទទេ
នៅទីតាំងមួយចំនួន ដូចជាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ ឬកន្លែងងូតទឹកសាធារណៈ យើងមិនគួរដើរដោយជើងទទេនោះទេ។
ប្រសិនបើយើង ឬសមាជិកក្នុងគ្រួសារកើតស្រែង យើងត្រូវព្យាបាលជាបន្ទាន់ ដើម្បីចៀសវាងការចម្លងស្រែងឱ្យសមាជិកគ្រួសារផ្សេងទៀត។ ប្រសិនបើយើងកើតស្រែងលើជើង យើងត្រូវពាក់ស្រោមជើងមុនពេលស្លៀកខោក្នុង ដើម្បីចៀសវាងការចម្លងពីជើងទៅក្រលៀន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]