ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាងនេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក?
ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាលឱ្យមានទឹកដក់នៅពីក្រោយក្រដាសត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បំបៅកូនដោយទឹកដោះ
ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាងតិច ៦ខែ ឬលើសពីនេះ ព្រោះអង់ទីករក្នុងទឹកដោះម្តាយអាចកាត់បន្ថយអត្រានៃការរលាកត្រចៀកបាន។
ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ការពារកូនពីផ្សែងបារី
ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀកណាស់។ សូម្បីតែផ្សែងបារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។
៣. បង្ការជំងឺផ្តាសាយ
ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការរលាកត្រចៀកបណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍ប្រើប្រាស់របស់អូនតូចជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និងចៀសវាងឱ្យអូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។
៤. បញ្ឈរអូនតូចបន្តិចពេលបំបៅទឹកដោះគោ
ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យអូនតូចគេងពេលបៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។
៥. តាមដានការដកដង្ហើមតាមមាត់ ឬស្រមុករបស់អូនតូច
ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះអាចបណ្តាលមកពី adenoids (ដុំសាច់ស្ថិតនៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ។
៦. នាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ
ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើងទៅ។
ប្រសិនបើអូនតូចមានអាការៈ និងរោគសញ្ញាដូចខាងក្រោម អូនតូចអាចរលាកត្រចៀក៖
- ឈឺត្រចៀក (ជាពិសេសពេលទំពារ បឺត ឬគេង)
- ហើម ឬក្រហមត្រចៀកខាងក្រៅ
- ទាញ ឬញីត្រចៀក
- មានទឹកហៀរចេញពីត្រចៀក
- មានបញ្ហាក្នុងការស្តាប់
- មួម៉ៅ
- ក្អួត
- ឈឺក្បាល
- គ្រុនក្តៅ
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូនតូចទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និងបំពង់ក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]