ភ្នំពេញ៖ នៅក្នុងពេលថ្មីៗនេះ មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះឈ្នះ កាត់បន្ថយអ្នកឆ្លងជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។
ដោយឡែកក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ«វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩» ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី២៥ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះឈ្នះ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងសេដ្ឋកិច្ចជាតិ ពោលគឺមិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ លោកបន្តថា ហេតុផលដែលត្រូវដំឡើងពន្ធគឺដោយសារ អត្រាពន្ធថ្នាំជក់នៅកម្ពុជាមានកម្រិតទាបខ្លាំងណាស់ ត្រឹមតែ២៨% ប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសអាស៊ានមួយចំនួនដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើសពី៥០% ធៀបនៃតម្លៃបារីលក់រាយ។
សម្រាប់បេក្ខជនជ័យលាភីលេខ១ សយ ស្រីនិច្ច ដែលបានចូលក្នុងកម្មវិធីខាងលើ បានឱ្យដឹងដែរថា មូលហេតុដែលចូលរួមកម្មវិធីនេះ គឺដើម្បីអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ និងជាពិសេសយុវវ័យ ឱ្យយល់ដឹងបន្ថែមទៀតពីផលប៉ះពាល់ដោយសារថ្នាំជក់។
យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារ សហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និងជាង៩រយលានដុល្លារសហរដ្ឋអាម៉េរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ប្រសិនបើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥%នៃតំលៃបារីលក់រាយ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ទាក់ទងនឹងថ្នាំជក់នេះ៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]