កម្សាន្ត៖ ជាជឿជាក់ថា ប្រិយមិត្ត និងមិត្តៗយុវវ័យមិនតិចនោះទេ ដែលបានស្គាល់ តារាសម្ដែងប្រុសសង្ហា ប្រចាំប្រទេសកម្ពុជាប៉ុន្មានដួងនេះ ដែលពួកគេមានទេពកោសល្យខ្ពស់ក៏ដូចជាមានវត្តមានជាតួឯក ក្នុងខ្សែភាពយន្តខ្មែររាប់មិនអស់នាពេលកន្លងទៅរហូតដល់បច្ចុប្បន្ននេះ ។
ជាមួយគ្នានេះ សន្ទុះនៃការគាំទ្រភាពយន្តខ្មែរនាពេលបច្ចុប្បន្ននេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយនេះបូករួមជាមួយនឹងទំនុកនិពន្ធសាច់រឿងគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺទេពកោសល្យរបស់តួនីមួយៗ បន្ថែមពីនេះ គឺភាពស្រស់សង្ហារបស់ពួកគេផ្ទាល់ដែលរឹតតែទាក់ទាញចិត្តអ្នកទស្សនាឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍កាន់តែខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចតារាសម្ដែងប្រុសបួនដួងនេះ ដែលរួមមាន លោក ខាត់ វ៉ៃហាំង លោក ប៊ររី តារាសម្ដែង ប្រុសខួច និងលោក សេង មង្គល ដែលបច្ចុប្បន្នតារាប្រុសបួនដួងនេះកំពុងតែមានទីផ្សារ ថែមទាំងលេចធ្លោខ្លាំងលើវិស័យសម្ដែងនេះ។ ជាងនេះទៅទៀត អ្នកទាំងបួន ថែមទាំងមានរូបសម្បត្តិ កម្ពស់ស្ដង់ដា ស្រស់សង្ហាមិនចាញ់តារាបរទេសប៉ុន្មាននោះទេ ជាពិសេសកំពុងតែឆាបយកបេះដូងហ្វេនៗនារីឲ្យលង់នឹងរូបរាងសង្ហារបស់ពួកគេមិនស្ទើរនោះទេ៕
តោះចង់ដឹងថា តារាប្រុសបួនដួងនេះមានរូបរាងសង្ហាដល់កម្រិតណា?
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]