តារាកម្សាន្ត៖ ទីបំផុត MV បទវីរនារីThe Top Of Lady របស់កញ្ញាទេពបូព្រឹក្ស ជាមួយនឹងលោកជីដេវីត ដែលមហាជន និងប្រជាពលរដ្ឋខ្មែរ ក៏ដូចជាហ្វេនៗទន្ទឹមរងចាំ និងចេញជាផ្លូវការនៅថ្ងៃស្អែក ពោលគឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧នាទីយប់ នេះបើយោងតាមការបញ្ជាក់របស់ កញ្ញាទេពបូព្រឹក្ស នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ជាក់ស្តែងនៅក្នុងវីដេអូប្រមាណជា២នាទីនោះ កញ្ញាទេពបូព្រឹក្ស បានចេញមុខលើកម្រាមដៃដប់ សំពះអរគុណដល់មហាជន ពុកម៉ែ បងប្អូន និងហ្វេនៗដែលបានបញ្ចេញមតិ សរសើរនិងគាំទ្រ MV មួយនេះ និងសង្ឃឹមថានឹងមានមហាជនជាច្រើននឹងចូលរួមទស្សនាដើម្បីជាការលើកស្ទួយ និងគាំទ្រសិល្ប:ចម្រៀងរបស់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា គ្រាន់តែចេញ វីដេអូដំបូងនៃបទវីរនារី ឬ Top of The Lady នេះ មានមហាជន និងអ្នកគាំទ្ររាប់មុឺននាក់ បានសម្តែងមតិគាំទ្រ និងស្ញើចសរសើរគ្រប់គ្នា ចំពោះសមិទ្ធិផលនិងស្នាដៃកូនខ្មែរដែលមានចាញ់បរទេសប៉ុន្មានទេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញាទេពបូព្រឹក្ស
កញ្ញាទេពបូព្រឹក្ស
កញ្ញាទេពបូព្រឹក្ស
កញ្ញាទេពបូព្រឹក្ស
កញ្ញាទេពបូព្រឹក្ស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស