មិនថាក្មេង ចាស់ ឬក៏ជាស្ត្រីពពោះនោះទេ គឺសុទ្ធតែអាចប្រឈមនឹងការកើតជំងឺស្លេកស្លាំងបានដូចគ្នា ប៉ុន្តែក្នុងករណីស្ត្រីស្លេកស្លាំងពេលពពោះ ត្រូវយកចិត្តទុកដាក់ថែទាំខ្លួនមុនសម្រាល។ ទោះបីអំឡុងពេលពពោះ ស្រីៗទទួលបានរបបអាហារគ្រប់គ្រាន់ក៏ដោយក៏នៅតែអាចមានជំងឺស្លេកស្លាំងដែរ។
ចំពោះមូលហេតុបណ្ដាលឲ្យម៉ាក់ៗកើតជំងឺស្លេកស្លាំងពេលពពោះមានដូចជា វិបត្តិគ្រាប់ឈាមរ៉ាំរ៉ៃ កម្រិតអេម៉ូក្លូប៊ីនក្នុងឈាមថយចុះ របបអាហារមានជាតិដែកមិនគ្រប់គ្រាន់ និងមានការគំរាមរលូតកូន និងការហូរឈាមជាដើម។ ម៉ាក់ៗមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្លេកស្លាំងពេលពពោះ ប្រសិនបើ៖
- ពពោះកូនច្រើនលើសពីមួយ
- ក្អួតញឹកញាប់ដោយសារការចាញ់កូន
- ញ៉ាំជាតិដែកមិនបានគ្រប់គ្រាន់
- រដូវមកខ្លាំងមុនពេលមានផ្ទៃពពោះ
- ធ្លាប់កើតជំងឺស្លេកស្លាំងពេលមានផ្ទៃពោះ។
តើភាពស្លេកស្លាំងពេលពពោះប៉ះពាល់ដល់ទារកយ៉ាងដូចម្តេច?
ភាពស្លេកស្លាំងពេលពពោះធ្ងន់ធ្ងរ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ កូនមានទម្ងន់មិនគ្រប់គីឡូ និងម៉ាក់ៗប្រឈមបញ្ហាធ្លាក់ទឹកចិត្តក្រោយសម្រាលកូន។ ទន្ទឹមនឹងនេះ ការសិក្សាមួយចំនួនក៏បានបង្ហាញពីការកើនឡើងហានិភ័យនៃការស្លាប់របស់ទារកភ្លាមៗមុន ឬក្រោយពេលសម្រាលដែរ។
រោគសញ្ញានៃជំងឺស្លេកស្លាំងពេលពពោះ
– ស្បែកស្លេកស្លាំង
– ហត់អស់កម្លាំង វិលមុខ ធេងធោង និងមិនអាចទ្រាំនឹងការឈឺចាប់ធម្មតាបាន
– នៅមិនសុខក្នុងខ្លួន
– មានអារម្មណ៍ថាងាយឈឺ និងឆ្លងមេរោគផ្សេងៗ
– ឆាប់ហត់
- ឈឺក្បាល
– ភ្នាសត្របកភ្នែកក្រោម ឡើងពណ៌ស ជាសញ្ញាជំងឺស្លេកស្លាំង ព្រោះថាធម្មតាភ្នាសនេះមានពណ៌ក្រហម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]