រាជធានីភ្នំពេញ ៖ បើនិយាយពី ពិធីការិនីជើងចាស់ល្បីឈ្មោះរបស់ ស្ថានីយទូរទស្សន៍CTN ជឿជាក់ថា បងប្អូនមហាជន ប្រាកដជានឹកឃើញដល់ អ្នកនាង យុគ ចិន្តា ជាក់ជាមិនខាន មិនតែប៉ុណ្ណោះ មកទល់នឹងពេលនេះ ពិធីការិនីរូបនេះ នៅតែមានកេរ្ត៍ឈ្មោះបោះសម្លេងដដែល ក្រោយប្រឡូកសិល្បៈជាង២៥ឆ្នាំ។
ជាមួយគ្នានេះ អ្នកនាង បានទទួលដំណឹងក្រៀមក្រំ មរណភាពរបស់អ្នកម្តាយជាទីស្រលាញ់ កាលពី៤ខែមុន ដែលធ្វើឲ្យ តារាស្រីរូបនេះ ទម្លាយថា ក្រោយមរណភាពរបស់អ្នកម្តាយ អ្នកនាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ អ្នកនាងបញ្ជាក់ថា ស្ថានភាពនោះនៅមិនទាន់អាចនិយាយថា ជំងឺរោគចិត្តឡើយ គ្រាន់តែស្ថានភាពដែល អ្នកនាងកំពុងមានកាលនោះ ត្រឹមជាវិបត្តិផ្លូវចិត្តប៉ុណ្ណោះ ព្រោះ អ្នកនាងចាប់ផ្តើមខ្លាចផ្ទះ ប្រើជីវិតក្នុងឡាន ទាំងការហូបបាយក៏នៅក្នុងឡាន ទៅណាមកណាក៏នៅតែក្នុងឡាន លើសពីនេះទៅទៀត ក៏ចាប់ផ្តើមស្អប់ពេលយប់ ឲ្យតែថ្ងៃលិចដឹងតែមានវិបត្តិ មិនតែប៉ុណ្ណោះ ចាប់ផ្តើមចូលចិត្តកន្លែងស្ងប់ស្ងាត់ ទៅទីវត្តអារាម រហូតដល់ជ្រើសរើសទៅអភិវឌ្ឍន៍នៅ ដីមួយកន្លែងដែលទិញទុកជាង១៣ឆ្នាំ ជាច្រើនហិចតា នៅជើងភ្នំស្ទឹងពពក ក្នុងខេត្តកោះកុង ឲ្យក្លាយជារីស៊ត ។
ជាក់ស្តែង អ្នកនាងបានបន្តទៀតថា ក្រោយអ្នកម្តាយមរណភាព រហូតដល់ ថ្ងៃគម្រប់ខួប១០០ថ្ងៃ ទើបត្រលប់មក ទីក្រុងភ្នំពេញវិញ ដែលអ្នកនាង សង្កត់ធ្ងន់ថា ទីនោះបានព្យាបាលវិបត្តិផ្លូវចិត្តរបស់ខ្លួនបានយ៉ាងច្រើន ដោយសារតែអ្នកនាងបានប្រើជីវិតជាប្រចាំ ដើរក្នុងព្រៃពី៨ទៅ១០គីឡូ ជារៀងរាល់ថ្ងៃ និងប្រាប់ខ្លួនឯងថា អ្នកម្តាយទៅបានសុខហើយ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ សិល្បករកម្ពុជានិងសង្គម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]