រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនជាច្រើន ជាពិសេសស្រទាប់យុវវ័យ នរណាៗក៏ស្គាល់ តារារ៉េបប្រុសល្បីឈ្មោះ លោក វណ្ណដា ដែរដោយ រូបលោកត្រូវគេឯង ផ្ទុះការកោតសរសើរនិងស្ញប់ស្ញែងទេពកោសល្យ និងគំនិតថ្មីៗក្នុងចម្រៀងពីមួយបទទៅមួយបទ ប្លែកទាំង ភ្លេង វីដេអូ និងទំនុកសាច់ចម្រៀង សុទ្ធតែអាចនិយាយថា ល្អបំផុតទៅហើយនោះ។

ជាមួយគ្នានេះ មិនត្រឹមតែមាន សមត្ថភាពមិនធម្មតាទេ តែតារារ៉េបវ័យក្មេងរូបនេះ ថែមទាំងមាន រូបសម្បត្តិស្រស់សង្ហា រហូតដល់ថ្នាក់ ត្រូវជ្រើសរើសជាទូតសុឆន្ទៈ របស់ហាងខោអាវប្រេនល្បីឈ្មោះមួយក្នុងប្រទេសទៀតផង យ់ាងណាមិញ កាលពីយប់មិញនេះ ដើម្បីអបអរសាទរក្នុងការបើកដំណើរការ សាខាថ្មីនៅផ្សារទំនើប K Mall នោះ តារាចម្រៀងរូបនេះ បានអញ្ជើញទៅច្រៀងក្នុងកម្មវិធីសម្ពោធនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គេឃើញមាន ហ្វេនៗរបស់រូបលោកជាច្រើន បានចូលរួមយ៉ាងកុះករហើយ បើក្រឡេកទៅមើល តារារ៉េប វណ្ណដា វិញ ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ពេលហ្វេនៗថតជាប់ ចេញពីច្រៀងវិញ សុទ្ធតែមាន អ្នកអមដំណើរសងខាង កញ្ចែរស្រែកជុំវិញខ្លួន មើលទៅមិនចាញ់ អភិជនស្រុកខ្មែរប៉ុន្មាននោះឡើយ ទន្ទឹមនឹងនេះ ហ្វេនៗកាន់តែពេញចិត្តរូបលោកខ្លាំងឡើង ព្រោះ តារាចម្រៀងប្រុសរូបនេះ ល្បីបែបនេះហើយក្តី ប៉ុន្តែមិនចេះក្អេងក្អាង ហើយតែង ផ្តល់ស្នាមញញឹមនិងសេចក្តីស្រលាញ់ រាល់ពេលជួបហ្វេនម្តងៗ ជាហេតុធ្វើឲ្យរូបលោក កាន់តែមានប្រជាប្រិយភាពខ្លាំងទៅៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា