ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា តារាស្រីរូបនេះ តាំងសម្រាលបានកូនប្រុសបានមួយឆ្នាំមក បច្ចុន្បន្ននេះ នាងក៏បានងាកមកចូលសិល្បៈជាថ្មី។ ក្រោយចូលសិល្បៈវិញ យើងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ទៀតផង។   

ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព សិទ្ធ្ធី នីកា ចាប់តាំងពីបានសាងជីវិតគ្រួសារជាមួយស្វាមីដែលជាសែរាជវង្សមក ឃើញថាបច្ចុប្បន្ន តារាស្រីរូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាព​ផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គមរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយលួចច្រណែនគ្រប់គ្នាផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្មីនេះ​ នៅលើគណនីតិចតុករបស់អ្នកនាងផ្ទាល់ នាងបានបង្ហោះពីសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើល របស់ស្វាមី ជាមួយនិងការធ្វើជាជាងថតឲ្យភរិយា ដែលសកម្មភាពទាំងនេះបានធ្វើឲ្យអ្នកគ្រប់គ្នាច្រណែន និង អ្នកនាងជាខ្លាំងដែលបានស្វាមីចេះជួយមើលថែស្ម័គ្រ យកចិត្តទុកដាក់ និងមិនប្រកាន់ខ្លួនបែបនេះ។ នេះបញ្ជាក់ឲ្យឃើញថារាល់រូបភាពស្រស់ស្អាត​របស់ អ្នកនាង សិទ្ធ្ធី នីកា ដែលគ្រប់គ្នាបានឃើញជាហូរហែនោះ គឺមួយភាគធំបានមកពីការ ជួយរបស់ស្វាមីនាងជានិច្ច។  

សូមទស្សនារូបភាពខាងក្រោម៖

សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា និងកូនប្រុស
សិទ្ធ្ធី នីកា 
សិទ្ធ្ធី នីកា និងស្វាមី
សិទ្ធ្ធី នីកា និងស្វាមី
@sithynika

នៅពីក្រោយរូបស្អាតៗរបស់ខ្ញុំគឺមានបុរសម្នាក់នេះហេីយ😍❤️

♬ original sound - July ツ - 𝐅𝐀𝐍✨
វីដេអូ សិទ្ធ្ធី នីកា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សិទ្ធី នីកា