ភ្នំពេញ៖ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឲ្យផុតពូជ។ សត្វខ្សឹប គឺជាប្រភេទបក្សីកម្រ ដែលកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលក្នុងប្រទេស ឥណ្ឌា នេប៉ាល់ និងកម្ពុជា។
ដោយឡែក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា កន្លែងបង្កាត់ពូជសត្វ ខ្សឹប នេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ហ្វីណង់ បញ្ជាក់ថា កន្លែងបង្កាត់ពូជបក្សីជិតផុតពូជនេះ នឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹប ឱ្យបានក្រាបពង និងចិញ្ចឹមកូនរបស់ខ្លួន។ ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់ នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។
លោក ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបរាប់បន្ថែមយ៉ាងដូច្នេះទៀតថា៖
សូមបញ្ជាក់ថា សត្វខ្សឹប ឬ Bengal Florican (គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលទេនៅលើពិភពលោក ក្នុងនោះកម្ពុជាមាន១០០ក្បាល៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]