ភ្នំពេញ៖  ពិតណាស់ តារាចម្រៀងស្រី កញ្ញា យូរី ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងទទួលបានគាំទ្រជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយម ជាពិសេស តារាស្រីរូបនេះ ថែមទាំងមានក្បាច់រាំដ៏រស់រវើក ជូនទៅដល់ហ្វេនៗទស្សនាឲ្យកន្រ្តាក់អារម្មណ៍ជាមួយនាង ផងដែរ។  

មិនត្រឹមតែមាន សមត្ថភាព ទេពកោសល្យ នៅក្នុងវិស័យសិល្បៈចម្រៀង តែប៉ុណ្ណោះទេ តារាស្រីរូបនេះ ថែមទាំងមានការរៀបចំខ្លួន ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ និងមានភាពទាក់ទាញ ដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន កាន់តែមានភាពពេញចិត្តលើរូបនាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀត គេសង្គេតឃើញថា យូរី ជាតារាចម្រៀងមួយរូបមិនសូវជាចូលចិត្តសំញ៉ែងសម្ភារៈនិយមនៅលើបណ្ដាញសង្គមប៉ុន្មានទេ។​ យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗ តារាស្រីតូចច្រឡឹងរូបនេះធ្វើឲ្យអ្នកគាំទ្រចូលរួមត្រេកអរជាមួយ ក្នុងបានបង្ហាញរថយន្តសេ៊រីទំនើបតែទិញ បើកកេសយ៉ាងថ្មីស្រឡាង ម៉ាក MG ZS តម្លៃក៏ខ្ទង់ម៉ឺនដុល្លារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 យូរី 
 យូរី 
 យូរី 
 យូរី 
 យូរី និងរថយន្តទើបនឹងទិញ
 យូរី និងរថយន្តទើបនឹងទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី