ជំងឺ​កូវីដ-១៩ដែល​ឆ្លងរាតត្បាត​ទូទាំង​សាកលលោកបាន​បង្ក​ផលប៉ះពាល់ដល់​ពិភព​លោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា​ផង។

ក្នុងអំឡុងពេល​នៃការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតនេះ សាលារៀន​ត្រូវបាន​បិទទ្វារ ដែលនាំឲ្យ​រំខានដល់​ប្រព័ន្ធ​អប់រំ ។ ភាពប្រឈម​ចំពោះវិស័យ​អប់រំ គឺមានទំហំ​ធំធេងណាស់ ។ ហើយ SIS Cambodia បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដើរតួជាដំណោះស្រាយ​មួយ​ចំពោះភាពប្រឈមនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យា​សម្រាប់​សាលារៀន (School Information System ‘SIS’) ជា​កម្មវិធី​ដ៏មាន​សារប្រយោជន៍​ចំពោះទាំង​សិស្ស និងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លងនេះ ។

លោក ឌិនថន មានប្រសាសន៍​យ៉ាងដូច្នេះថា ៖ 

លោក ឌិនថន 

លោក​បាន​បន្ថែមថា ៖ 

លោក ឌិនថន 

មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់​ប្រព័ន្ធ​អប់រំឌីជីថល ដែល​ធ្វើទំនើប​កម្ម​វិធីសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្សនៅក្នុងប្រទេស​កម្ពុជា រាប់តាំងពីសាលារៀននៅតាមទីក្រុង​រហូតដល់​សាលារៀននៅតាម​ខេត្ត​ផងដែរ ។

ដោយ​ផ្លាស់ប្ដូរ​វិធីរៀន​របស់សិស្សានុសិស្ស SIS Cambodia បាន​ជួយ​រួមចំណែកធ្វើ​ឲ្យវិស័យ​អប់រំ​មាន​ភាព​ប្រសើរឡើង ដោយ​បង្កើតបរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សុវត្ថិភាពសម្រាប់ទាំងសិស្ស ទាំងគ្រូ ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (SIS) ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្តហ្វូន ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ។

តាម​គម្រោង​ផែនការ SIS នឹង​ត្រូវដាក់ពង្រាយ​ទៅកាន់​សាលារៀន​ប្រមាណ ១០០០កន្លែង នៅទូទាំង​ប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយរួចជាស្រេចហើយ ទៅដល់​​សាលារៀន​ជាង ៣០០កន្លែង ដែល​​មាន​សិស្សានុសិស្សជាង ៣សែននាក់ និងគ្រូ​ជាង ២ម៉ឺន​នាក់ ។ នេះ​បើ​យោងតាម​ការ​ឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន ។

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]