រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែង ខាត់ វៃហាំង មិនត្រឹមជា តារាមូដែលល្បីឈ្មោះឡើយ រូបលោកក៏ជាតារាប្រុសល្បីឈ្មោះវ័យក្មេងម្នាក់ផងដែរ ខណៈ អាយុក្បាល៣០ទៅហើយ តែរូបលោកនៅតែមានទីផ្សារការពារពេញស៊ុបដូចពេលមុនៗដដែរ មិនថាក្នុងរឿងភាគខ្មែរ ឫការងារថតស្បតនោះឡើយ។

យ៉ាងណាមិញ តារាសម្តែងប្រុសរូបនេះ ហាក់មិនសូវបញ្ចេញមុខមាត់បងប្អូនប៉ុន្មានឡើយ ដែលថ្មីៗនេះ រូបលោកក៏ ទើប បើកបង្ហាញពីភិនភាគប្អូនស្រី ដែលធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់រូបលោក ហាក់ស្រឡាំងកាំងជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គ្រាន់តែទម្លាយមុខមាត់ប្អូនស្រីភ្លាម មហាជនផ្ទុះការភ្ញាក់ផ្អើល និងកោតសរសើរបន្តកន្ទុយគ្នា គ្រួសារតារាប្រុសរូបនេះ ស្អាតជាលក្ខណៈពូជតែម្តង ថាតារាប្រុស ខាត់ វៃហាំងទៅ ស្រស់សង្ហាហើយក្មេងជាងវ័យមិនចេះចាស់ តែបើងាកទៅមើលប្អូនស្រីវិញ ក៏មិនអន់ប៉ុន្មានដែរ សាច់សខ្ចី ភ្លឺរលោង និយាយពី ទម្រង់មុខវិញស្រស់ប្រិមប្រិយ ស្អាតល្អគន់ណាស់ ដែលសព្វថ្ងៃនេះ ប្អូនស្រីមានគ្រួសាររួចទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស ខាត់ វៃហាំង
តារាប្រុស ខាត់ វៃហាំង
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង