ភ្នំពេញ៖ អ្នកជំនាញផ្នែកបណ្ដាញ ទូរសព្ទចល័តបាន ទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ «ចាប់ឬពង្រីក សេវាទូរសព្ទ» (repeater ឬ signal booster) ដើម្បីដោះស្រាយបញ្ហា សេវាទូរសព្ទចល័ត ខ្សោយ ។
អ្នកជំនាញ បាននិយាយថាឧបករណ៍ ចាប់សេវាទូរសព្ទដែលគ្មានការអនុញ្ញាត ពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយបញ្ហា ខ្សោយ សេវាទូរសព្ទនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឧបករណ៍ទាំងនោះ បង្កការរំខានដល់ស្ថានីយ ផ្សាយសេវារបស់ក្រុមហ៊ុនបណ្ដាញ ទូរសព្ទចល័តទៅវិញទេ ។ ជាងនេះទៅទៀត ការទិញលក់ដំឡើងនិងប្រើប្រាស់ឧបករណ៍ ទាំងនេះដោយគ្មានអាជ្ញាបណ្ណ គឺជាទង្វើខុសច្បាប់ ដែលអាចនឹងត្រូវប្រឈមមុខនឹង ច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្នគេឃើញមានការត្អូញត្អែរមួយចំនួន នៅលើបណ្ដាញព័ត៌មាន សង្គមអំពីការខ្សោយឬគ្មាន សេវាទូរសព្ទដៃ នៅតាមតំបន់មួយចំនួនដែលជួនកាលសេវាខ្សោយ ឬ គ្មានសេវាតែម្ដង ។
អ្នកជំនាញបានពន្យល់ថា អ្នកដែលបានទិញឧបករណ៍ចាប់សេវាទូរសព្ទ (ឬហៅថា mobile wave amplifiers) បានដំឡើងប្រើប្រាស់ ឧបករណ៍នេះដោយគ្មានការអនុញ្ញាតិដែលនាំ ឲ្យបង្កការរំខានធ្ងន់ធ្ងរទៅលើ ស្ថានីយផ្សាយរបស់ក្រុមហ៊ុន បណ្ដាញទូរសព្ទដែលនាំឲ្យប៉ះពាល់ដល់គុណភាព សេវាដែលផ្ដល់ដល់អតិថិជន ។ អ្នកជំនាញបានបន្តថាឧបករណ៍ ចាប់សេវាទូរសព្ទនេះត្រូវបានគេរកឃើញថា មានប្រើក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល ។
យោងតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរសព្ទនេះវារំខាន ទៅដល់ ស្ថានីយផ្សាយសេវាដែលនាំ ឲ្យប៉ះពាល់ទៅដល់ គុណភាពសេវា។ ឧបករណ៍ទាំងនេះ រំខានដល់សេវាទូរសព្ទដៃឆ្លងសេវា ធ្វើឲ្យគេមិនអាច កំណត់ហ្រ្វេកង់បាន និង បណ្ដាលឲ្យអ្នកប្រើប្រាស់ដែលរស់ នៅតំបន់ជុំវិញមិនអាចធ្វើការហៅចេញ ឬទទួលទូរសព្ទ ឬប្រើប្រាស់អ៊ីនធឺណិតបាន ។
បើយោងតាមច្បាប់ មានតែសហគ្រាសឬ ក្រុមហ៊ុនដែលផ្ដល់ សេវាទូរសព្ទចល័តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់ឧបករណ៍បញ្ជូនសេវា ទូរសព្ទចល័តសម្រាប់ការដំឡើង នៅតាមតំបន់នានា ដែលមានសេវាខ្សោយ ដើម្បីធ្វើឲ្យគុណភាពសេវាទូរសព្ទមានភាពល្អប្រសើរ និង មិនបង្កផលរំខានទៅដល់ បណ្ដាញទូរគមនាគមន៍ ចល័តដទៃទៀត ។
ក្នុងករណីដែលសេវាទូរសព្ទ នៅក្នុងតំបន់ណាមួយ មិនឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់ ដោយសារតែសេវាខ្សោយពេកអ្នកប្រើប្រាស់ត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ និង ចូលរួមរាយការណ៍ អំពីបញ្ហានេះ ទៅកាន់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ ដើម្បីសុំការណែនាំ និងការធានា ផលប្រយោជន៍របស់អ្នកប្រើប្រាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]