រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងប់ស្ងាត់ពីវិស័យចម្រៀង អស់មួយរយៈពេលធំរួចមក ត្រឡប់មកជាថ្មីលើកនេះ តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឲ្យមហាជនគ្រប់គ្នា ភ្ញាក់ផ្អើលចំហមាត់ នឹងវីដេអូចម្រៀងដែលអស្ចារ្យបំផុត បង្កប់នូវ ទម្រង់សិល្បៈរបស់ខ្មែរជាច្រើន។
ជាងនេះទៅទៀត មហាជនពិតជា ចាប់អារម្មណ៍ខ្លាំងនឹងឈុតក្នុងបទចម្រៀងនេះ ដែលមើលទៅ ពិតជាប្លែកភ្នែក មិនធ្លាប់ឃើញពីមុនមក ផ្ទុយទៅវិញ ឃើញរញ៉េរញ៉ៃមែនពិត ប៉ុន្តែ មិនមែនចេះតែច្នៃៗឲ្យបានរួចពីដៃនោះឡើយ ការពិតក្រោយខ្នងនៃ ឈុតនីមួយៗសុទ្ធដកចេញពី រូបចម្លាក់បានបានបន្សល់ទុក លើជញ្ជាំងប្រាសាទរបស់កម្ពុជា តាំងពីដូនតាម្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គ្រាន់តែដឹងពីអត្ថន័យនៃឈុតនីមួយៗ ក៏ដូចជា ការច្នៃធ្វើចេញពីគ្រឿងទាំងនេះ មហាជនលែងអស់ចម្ងល់តែម្តង ហេតុអ្វីមួយបទនេះ ទេព បូព្រឹក្ស ចំណាយខ្ទង់១៥ម៉ឺនដុល្លារថ្នាក់នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]