ភ្នំពេញ៖ ជាការពិតណាស់ ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។ ស្របនឹងនេះដែរ មហាជនក៏បានដឹងថា តារាជើងចាស់រូបស្រស់ សម្រស់មិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាមួយខ្លួន ថែមទាំងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។
ជាក់ស្ដែង នៅមុននេះបន្តិច តារាសម្ដែងស្រីជើងចាស់ សឿន ផាភួង រូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ដោយអ្នកនាង ស្លៀកនូវសម្លៀកបំពាក់អប្សរា ឯកូនស្រីស្លៀកតុបតែងជានាងនាគ មើលទៅពិតជាស្អាតខ្លាំងទាំងម៉ាក់ទាំងកូនតែម្ដង។ អ្វីដែលពិសេស ឃើញថាម៉ាក់កូនទាំងពីរនេះ ពិតជាមានមុខមាត់ស្រស់ស្អាតស្មើរដៃគ្នា ខណៈដែល ផាភួង ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែង និងបែរមកគ្រងនៅឈុតបុរាណបែបបនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្រស់តារាសម្ដែងជើងចាស់ មានវ័យ៣០ប្លាយឆ្នាំរូបនេះ គឺធ្វើឲ្យហ្វេនៗសរសើរនិង និយាយមិនដាច់ពីមាត់ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួនមិនថាបែបណា គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]