កម្សាន្ត៖ ជាការពិតណាស់ ការប្រកួតប្រជែងសម្ថភាពសម្រស់ បវរកញ្ញា Miss Grand International កំពុងតែប្រព្រឹត្តិឡើងយ៉ាងសស្រាក់សស្រាំ នៅទីក្រុងបាងកកនាប្រទេសថៃ ដែលមានបក្ខនារីជាច្រើនប្រទេសសុទ្ធសឹងតែស្អាតៗ និងមានសម្ថភាព ស្ទើរទូទាំងពិភពលោកមកចូលរួមប្រកួត ផងដែរ។
ទន្ទឹមនឹងនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងទៅលើ បវរកញ្ញា ហុងកុង នាង Sen Yang ដែលរូបនាងមានសម្រស់ស្រស់ស្អាតសាច់សខ្ចី ថែមទាំងក្រម៉ិចក្រមើមនិងពូកែកំប្លែង លេងសើចលេចធ្លោជាងគេផងដែរ។ លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគេសង្គេតឃើញថា Sen Yang មានមុខមាត់ស្រដៀង ទៅនឹងតារាស្រីសម្លេងផ្អែមស្រទន់ កញ្ញា កែវ នីសា ខ្លាំងតែម្ដង។ បើមើលមួយក្រលែក ទាំងពណ៌សម្បុរ បូករួមនឹងទម្រង់មុខពងក្រពើដូចគ្នាផងនោះ គឺថាសឹងតែច្រលំគ្នាទៅហើយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ហ្វេនៗជាច្រើន ចាប់និយាយតៗគ្នា ពីសម្រស់រួមទាំងមុខមាត់ស្រដៀងគ្នា របស់ បវរកញ្ញា ហុងកុង និង កែវ នីសា ដែលធ្វើឲ្យមិត្តអ្នកគាំទ្រ និងទស្សនិកជនជាច្រើនស្រឡាំងកាំងម្តងម្កាលតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]