ភ្នំពេញ៖ បើនិយាយដល់តារាស្រីស៊ិចស៊ីជើងចាស់ កញ្ញា វ៉ាង ស្រីណូ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ ដោយសារតារារូបនេះធ្លាប់បានបង្ហាញស្នាដៃសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ ពិតណាស់ បើទោះបីច្រើនឆ្នាំមកនេះ តារារូបនេះបានបាត់មុខពីការងារសិល្បៈក៏ពិតមែន ប៉ន្តែនាងនៅមានមហាជន និងហ្វេនចង់ដឹងជីវិតឯកជនដដែល។ 

លើសពីនេះទៅទៀត គេដឹងថាបច្ចុបន្នកញ្ញា វ៉ាង ស្រីណូ កំពុងប្រកបរបរលក់តាមអនឡាញដែលទទួលបានភាពជោគជ័យខ្លាំង រហូតធ្វើឲ្យតារារូបនេះប្រើជីវិតយ៉ាងហ៊ឺហារតែម្ដង។ មិនតែប៉ុណ្ណោះ គេតែងតែឃើញនាងឧស្សាហ៍ដើរលេងក្រៅប្រទេស ចាយជីវិតហាយសូរមិនចាញ់កាលពេលនៅក្នុងរង្វង់សិល្បៈឡើយ។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្ផស្ស គេឃើញតារារូបនេះនៅតែក្មេងជាងវ័យ មិនចេះចាស់តាមអាយុទាល់តែសោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ចាប់តាំងពីពេលកញ្ញា វ៉ាង ស្រីណូ លែងបង្ហាញមុខលើវិថីសិល្បៈ គេមិនធ្លាប់បានឃើញនាងទទួលការងារសម្ដែងបន្តទៀតឡើយ។ ម្យ៉ាងវិញទៀត ក្រៅពីការសម្ដែងគេដឹងទៀតថា តារារូបនេះក៏ចេះច្រៀងផងដែរ ហើយថ្មីៗនេះនាងបានបង្ហោះវីដេអូច្រៀងចម្រៀងមួយបទ ស្ដាប់ទៅពិតជាពីរោះមិនចាញ់តារាអាជីពប៉ុន្មានឡើយ បើទោះបីខានច្រៀងមក១០ឆ្នាំ។ ជាមួយគ្នានេះដែរ បន្ទាប់ពីឃើញតារាជើងចាស់រូបនេះ បង្ហើបសំនៀងច្រៀងលេងនោះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនពោលពាក្យសរសើរពីសម្លេងនាងថាពីរោះគ្រប់គ្នា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  កញ្ញា វ៉ាង ស្រីណូ
  កញ្ញា វ៉ាង ស្រីណូ
  កញ្ញា វ៉ាង ស្រីណូ
  កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
  កញ្ញា វ៉ាង ស្រីណូ
វីដេអូកញ្ញា វ៉ាង​ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ