រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ជីមមី បើទោះបី ទើបនឹងប្រឡូកក្នុងវិស័យកម្សាន្តកម្ពុជាក្តី តែរូបនាង ហាក់ទទួលបាន សម្លេងនៃការគាំទ្រមិនចាញ់ តារារាមច្បងប៉ុន្មានឡើយ ជាងនេះទៅទៀត គេតែងឃើញ រូបនាងត្រូវបងប្អូនខ្មែរជាច្រើន ផ្ទុះការចាប់អារម្មណ៍ពី រូបសម្រស់ ចំណេះដឹង និងជីវិតដៃគូទៀតផង ដែលហាក់គ្រប់យ៉ាង គឺល្អប្រសើរជាខ្លាំងសម្រាប់តារាស្រីរូបនេះ។

ជាមួយគ្នានេះ ឃើញ កញ្ញា ជីមមី ស្រស់ស្អាតម្លឹងៗគ្មានអ្វីឆ្ងល់ឡើយ ព្រោះបើក្រឡេកទៅមើល អ្នកម៉ាក់វិញ អាយុជ្រេទៅហើយ តែនៅមានសុខភាពរឹងមាំ ជាពិសេស សម្រស់នៅតែក្មេងដដែល រីឯរាងរូវវិញ ក៏តូចច្រឡឹងមិនចាញ់ក្មេងៗប៉ុន្មានដែរ មើលទៅ ពិតជា​ គួរឲ្យសរសើរខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ អ្នកម៉ាក់តារាស្រីរូបនេះ បានទម្លាយរូបថតក្នុងឈុតកីឡាជិះកង់ ដែលមើលមួយភ្លែត ស្ទើរមិនគួរថាជា អ្នកម៉ាក់ មិនត្រឹមតែឃើញ រូបសម្បត្តិនៅក្មេងនោះឡើយ សូម្បីតែរាងចង្កេះអ្នកម៉ាក់ ក៏ត្រូវធ្វើឲ្យ បណ្តាអ្នកគាំទ្រកូនស្រី ទាំងក្មេង ទាំងចាស់ លាន់មាត់គ្រប់គ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ជីមមី
  កញ្ញា ជីមមី និងអ្នកម៉ាក់
អ្នកម៉ាក់ កញ្ញា ជីមមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng