កម្សាន្ត៖ ពិតណាស់ ក្រោយពីទាក់ទងគ្នាជាមួយសង្សារថ្មីមក នាយ ចឺម និង សុខ ឃីម កាន់តែបង្ហាញ ភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ។ ហ្វេនៗសង្កេតឃើញថា អ្នកទាំងពីរ បញ្ចេញខ្លាំង មើលទៅ នាយ ចឺម ប្រាកដជាស្រលាញ់គ្នាច្បាស់លាស់ជាមួយ គូស្នេហ៍ថ្មី ដែលជាតារាសម្ដែងស្រី ដ៏ស្រស់ស្អាតរូបនេះហើយ។   

មិនតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញ ក្ដីស្រលាញ់ របស់ពួកគេ ទៅ វិញទៅ មក នៅក្នុងបណ្ដាញសង្គមជាញឹកញាប់យ៉ាងមាន ក្ដីសុខ។ ជាពិសេសហ្វេនៗ ក៏គាំទ្រស្នេហារបស់ តារាល្បីឈ្មោះទាំងពីរនេះ ដែលផ្អែមជាមួយគ្នា ដូចស្ករធ្វើឲ្យគ្រប់គ្នាច្រណែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែធ្វើឲ្យហ្វេនលើសជាតិស្ករទៀតនោះ​ សុខ ឃីម បានបង្ហោះវីដេអូនៅក្នុង TikTok បង្អួតអ្នកអត់គូឲ្យច្រណែនយ៉ាងខ្លាំង។ ដោយនៅ ក្នុងនោះ នាយ ចឺម កំពុងតែឡើងច្រៀងក្នុងពិធីបង្គលការ ចំណែកឯ សុខ ឃីម ដែលជាគូស្នេហ៍តាមជាប់រហូត ថែមទាំងអង្គុយថតពេលនាយចឺមកំពុងច្រៀងទាំងមុខញញឹម មើលទៅ ពិតជាមានក្តីសុខខ្លាំងមែនទែន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នាយ ចឺម
សេង សុខឃីម
នាយចឺម និង គូស្នេហ៍
នាយចឺម និង គូស្នេហ៍
នាយចឺម និង គូស្នេហ៍
@ivykhim168

♬ original sound - Sengsokhim
វីដេអូ នាយចឺម និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម