រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបលោក បើកបង្ហាញទិដ្ឋភាពផ្ទះវីឡាស្កឹមស្កៃ ខ្នាតសេដ្ឋីស្រុកខ្មែរ មើលពីក្រៅក៏ញាក់ ដេគ័រខាងក្នុងក៏អ៊ែម ធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ដែលដំណឹងលេចឮថា ភូមិគ្រឹះនោះ ចំណាយទឹកប្រាក់ខ្ទង់៧០ម៉ឺនដុល្លារឯណោះ។
ទន្ទឹមនឹងនេះ រូបលោកក៏ធ្លាប់បាន បង្ហើបប្រាប់ផងដែរថា គោលបំណងនៃការទិញផ្ទះនេះ គឺដើម្បីបំពេញបំណងចុងក្រោយរបស់លោកប៉ាខ្លួន ដែលជាអកុសលពេលនេះ លោកចែកឋានទៅហើយ មិនតែប៉ុណ្ណោះ រូបលោកក៏បញ្ជាក់ថា អស់ពីលោកប៉ាទៅ ផ្ទះធំល្វឹងល្វើយនេះ រូបលោកត្រូវស្នាក់នៅម្នាក់ឯង ស្តាប់ទៅគួរឲ្យស្រងេះស្រងោចណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយមរណភាពលោកប៉ា ហើយត្រូវបន្តទៅមើលថែអ្នកម៉ាក់ នៅប្រទេសបារាំងទៀតនោះ ស្រាប់តែពេលនេះ លេចឮថា តារាចម្រៀងរូបនេះ ប្រកាសលក់ផ្ទះបន្ទាន់ ជាក់ស្តែងក្នុងនោះ គេឃើញ តារាចម្រៀងរូបនេះបញ្ជាក់ ក្នុងខមមិនថា «បាទ ហេហេហ លក់តើ អត់លុយទៅ បារាំង»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]