ភ្នំពេញ៖ បើនិយាយដល់រូបរាង វាពិតជាមានភាពសំខាន់បំផុត ដើម្បីឲ្យមនុស្សម្នាក់មានភាពទាក់ទាញ និងជាទីចាប់អារម្មណ៍របស់មហាជន ជាពិសេសអ្នកសិល្បៈតែម្ដង។ ពិតណាស់ អ្នកសិល្បៈជាបុគ្គលដែលមានមហាជនតាមសម្លឹមើលច្រើនជាងមនុស្សធម្មតា ម្យ៉ាងវិញដោយសារពួកគេធ្វើការនៅមុខកាមេរ៉ា ដូច្នេះហើយទើបតារាភាគច្រើនមិនសូវបណ្ដោយខ្លួនឲ្យខូចរាង ហើយថែរាងបានយ៉ាងល្អដូច្នេះ។ 

មួយវិញទៀត ភាគតិចណាស់ ដែលឃើញសិល្បការិនីមានរូបរាងមិនស្អាត ដោយសារពួកគេតែងតែចំណាយពេលលើការថែរាង តាមរយៈការតមអាហារ ឬព្យាយាមហាត់ប្រាណជាប្រចាំជាដើម។ មិនតែប៉ុណ្ណោះ បើទោះបីមានតារាខ្លះធ្លាប់ឆ្លងកាត់ការមានកូន ប៉ុន្តែពេលសម្រាលកូនបានមួយរយៈ គេឃើញអ្នកម៉ាក់សម័យថ្មីជាច្រើន ទទួលបានរូបរាងស្អាតមកវិញ មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីដែលនៅលីវ និងធ្លាប់មានកូនរួច ដែលមានមហាជនចាប់អារម្មណ៍លើរូបរាង Goal ស្លីមស្អាត មានភាពទាក់ទាញខ្លាំងបំផុតនោះមានដូចជា៖ 

១៖ កញ្ញា ទឹម រដ្ខា

អាចនិយាយបានថា តារាម៉ូដែលនិងតារាសម្ដែងកញ្ញា ទឹម រដ្ខា ជាតារាមួយរូបដែលអាចថែរាងបានយ៉ាងល្អបំផុត ចាប់តាំងពីចួលសិល្បៈមកទល់ពេលនេះ រូបរានាងនៅតែស្លីមទាក់ទាញដដែល។

 កញ្ញា ទឹម រដ្ខា
 កញ្ញា ទឹម រដ្ខា

២៖ អ្នកនាង គង់ ចាន់ស្រីមុំ 

អ្នកនាង គង់ ចាន់ស្រីមុំ គេដឹងថាបច្ចុប្បន្ននាងបានរៀបការ និងមានកួនមួយ ប៉ុន្តែតារារូបនេះនៅតែបន្តថែរក្សារូបរាង ហើយគ្រប់ពេលដែលអ្នកម៉ាក់សម័យថ្មីរូបនេះបង្ហោះរូបម្ដងៗ មានអ្នកគាំទ្រសរសើរសឆងមិនដាច់ពីមាត់គ្រប់គ្នា ខណៈឃើញនាងមានរាងស្អាតយ៉ាងដូច្នេះ។ 

អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 

៣៖ កញ្ញា ដួង ម៉ានិច

តារាសម្ដែងស្រីឆ្នើម កញ្ញា ដួង ម៉ានិច ទោះមានរូបរាងតូចល្អិតក៏ពិតមែន ប៉ុន្តែរូបរាងតារារូបនេះ ពិតជាមានផាពទាក់ទាញខ្លាំង ម្យ៉ាងវិញទៀត នាងអាចថែរាងឲ្យនៅស្លីម ចង្កេះអង្រ្កងគួរឲ្យទាក់ទាញតែម្ដង។ 

 កញ្ញា ដួង ម៉ានិច
 កញ្ញា ដួង ម៉ានិច

៤៖ កញ្ញា Jimmy Meng

ពិធីការិនីអាចនិយាយបានច្រើនភាសាកញ្ញា Jimmy Meng មួយរយៈចុងក្រោយនេះគេឃើញនាង ឧស្សាហ៍ហាត់ប្រាណជាប្រចាំដើម្បីទទួលបាននូវរូបរាងស្គមស្អាត ហើយរូបរាងនាងនាពេលបច្ចុប្បន្ន គេឃើញថាពិតជាមានភាពទាក់ទាញ ខណៈចង្កេះក៏តូច មានកម្ពស់ខ្ពស់បែបស្តង់ដាយ៉ាងដូច្នេះ។ 

  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច