ភ្នំពេញ៖ ពិតណាស់ នរណាៗក៏ស្គាល់រួចមកហើយ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ជាតារាស្រីល្បីឈ្មោះម្នាក់ក្នុងវិស័យកុនខ្មែរ មិនតែប៉ុណ្ណោះ ក្រៅ ពីជា តារាសម្តែងមានប្រជាប្រិយភាពហើយនោះ បច្ចុប្បន្ន តារាស្រីរូបនេះ ក៏ត្រូវស្គាល់ជា ប្រធានសមាគមសិល្បៈផងដែរ។

ជាងនេះទៅ ទៀត ទោះបីជាខណៈបច្ចុប្បន្ន អ្នកនាងបានសម្រាកពីអាជីពជាតារាសម្តែង ដោយងាកមកចាប់អាជីពជាអ្នកជំនួញវិញពិតមែន ប៉ុន្តែងាកមកមើលសម្រស់តារារូបនេះ គឺហាក់បីជាមិនបានប្រែប្រួលទៅណាសោះ ហាក់បីដូចជានៅ ក្មេងជាងវ័យដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អ្នកម្តាយកូនមួយរូបនេះ បង្ហោះរូបភាពជាច្រើនសន្លឹក បានស្លៀកឈុតយ៉ាងស្រស់ស្អាត ជាមួយរ៉ូបសខ្លីរឹបរាង  ថែមទាំងការតុបតែងខ្លួនលេងទឹកមុខបែបកាច ជាពិសេសនោះ ក្នុងការស្ទីលថតរូបកាចស្ទាយ៍បង្ហាញរាងខ្ពស់ស្រលះ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញគ្រប់ប៉ុស្តិ៍តែម្តង។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល ចន ច័ន្ទលក្ខិណា បានទាក់ទាញចំណាប់អារម្មណ៍ ពីសម្រស់ ដូចជាការតុងតែងខ្លួន លេចធ្លោបែបនេះ ព្រោះជារឿយៗ អ្នកនាង​ តែងតែទទួលបានការកោតសរសើរ សម្រស់ស្រស់ស្អាតដ៏ផូរផង់មិនចេះចាស់ ទោះបីវ័យរបស់អ្នកនាងកាន់តែជ្រេក៏ពិតមែន៕  

សូមទស្សនារូបភាពខាងក្រោម៖

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា