រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែល ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗយុវវ័យ មិនថា ជាចម្រៀងចេញពីតារាចម្រៀងនេះ ឫមួយក៏ជា ស្ទាយ៍តុបតែងខ្លួននោះឡើយ សុទ្ធតែ ទទួលការកោតសរសើរនិងពេញចិត្តពីសំណាក់ហ្វេនៗតែម្តង។

ជាមួយគ្នានេះ តាមរយៈបទចម្រៀង «វីរនារី» របស់ខ្លួនចេញថ្មីៗនេះ តារាចម្រៀងរូបនេះ ក៏ប្រមូលបានការគាំទ្រ មិនតិចនោះឡើយ ខណៈបុគ្គលដែលធ្លាប់រិះគន់ខ្លួន ក៏ប្រែមកគាំទ្រខ្លួនវិញផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចេញបទចម្រៀងថ្មីមិនទាន់បានប៉ុន្មានផង តារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំពិធីខួបកំណើតឲ្យខ្លួន​ឯង យ៉ាងអធិកអធម មានតារាខ្មែរល្បីៗជាច្រើនចូលរួមផងដែរ បើក្រឡេកទៅមើល ទិដ្ឋភាពក្នុងពិធីវិញ ហាក់សប្បាយរីករាយខ្លាំងណាស់។

ទោះថ្ងៃកំណើតខ្លួនក្តី តែតារាចម្រៀងស្រីរូបនេះ ឡើងច្រៀងយ៉ាងរំភើយជាមួយនឹង គូស្នេហ៍តារារ៉េប លោក ងួន ចាន់ដេវីត ភ្ញៀវកិត្តិយសម្នាក់ៗ ព្រលះចង្កេះ ដងខ្លួនរាំមួយទំហឹងៗ មើលទៅសប្បាយជំនួស ចំពេលត្រូវការងារសាច់ការ តារាចម្រៀងរូបនេះ ក៏អាចបង្កើតពេលវេលាផ្លូវការសាច់ការ តែដល់ពេលសប្បាយវិញ តារាចម្រៀងរូបនេះ ក៏តែអាចបង្កើតភាពសប្បាយរីករាយ ដោយសារតែដូច្នេះហើយ ទើបសិល្បករខ្មែរមិនតិចនាក់ទេ ចូលចិត្តអត្តចរឹតតារាស្រីរូបនេះជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព ៖ ហាងទូរស័ព្ទ គ្នាយើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស