ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពិធីការិនី ដែលតែងតែក្ដោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗ និងលំដាប់ថ្នាក់ពិភពលោកជាច្រើនរួចមក គឺ អ្នកនាង កែវ ចាន់និមល ។ជាការ កត់ម្គាល់ ដោយសារតែមានសមត្ថភាព ទើបធ្វើឱ្យអ្នកនាងកាន់តែមមាញឹក សឹងតែរកពេលដកឃ្លាមិនរួចនោះទេ។  

ទន្ទឹមនឹងនេះដែរ បើមើលពីសម្រស់របស់ពិធីការិនីឆ្នើមរូបនេះវិញ ទោះបីមមាញឹកនឹងការងារយ៉ាង ណាក៏ដោយក៏សម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត និងលេចធ្លោជាងមុនទៀត ទោះជាវ័យកាន់តែទៅ មុខ និងកូនធំទន្ទឹមខ្លួនហើយក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងការតុបតែងខ្លួនយ៉ាងប្លែកភ្នែកជាមួយនឹងឈុត រ៉ូបវែងដាំត្បូងប៉ាក់ដិនទាំងតួខ្លួន មានស្បៃពីក្រោយទៀតនោះស្អាតខ្លាំង ស្មានតែបវរកញ្ញាមកពីណា។ លើសពីនេះទៅទៀតនោះ គឺស្បែកមុខម៉ត់រលោង ដែលកាន់តែស្រស់ស្អាត និងក្មេងមួយកម្រិតទៀត ធ្វើឱ្យហ្វេនៗជាច្រើនសរសើរពិធីការិនីរូបនេះមិនដាចពីមាត់ មិនថាសម្លៀកបំពាក់បែបណា និងការតុបតែងខ្លួនគឺលេចធ្លោជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល