ភ្នំពេញ៖ ក្រៅពីមានសមត្ថភាព និងទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងហើយ តារាចម្រៀងស្រី កញ្ញា ប៉ាច គីមមួយ ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជន ទៅលើរូបសម្រស់របស់នាង ដែលតែងតែចេញមកជាមួយនឹងភាពលេចធ្លោក្នុងការតែងខ្លួន មិនថាទៅចូលរួមកម្មវិធី ឬទៅកម្សាន្តនៅកន្លែងណាមួយឡើយ។

ដោយឡែក ថ្មីៗនេះ តារាស្រី ប៉ាច គីមមួយ បានចេញមកអង្រួនចិត្តហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ខណៈពេលដែលបានទៅចូលរួមមង្គលការមួយ នាងក៏បានតុបតែងខ្លួនយ៉ាងស្រស់សោភា ជាមួយនឹងឈុតរ៉ូបវែងពណ៌ស្រស់យ៉ាងចែងចាំ ដែលមានរចនាម៉ូតបែបស្បៃស្ដើងពីខាងក្រៅ  ព្រមជាមួយនឹងការតែងមុខ និងសក់ យ៉ាងសាកសមគ្នា ជាទីបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ទន្ទឹមនឹងការបង្ហាញសម្រស់លើកនេះ កញ្ញា ប៉ាច គីមមួយ ក៏ទទួលបាននូវការពេញចិត្ត និងការសរសើរពីទស្សនិកជន ដែលតែងតែចេញមកបង្ហាញពីភាពទាក់ទាញ មិនផ្លាស់ប្ដូរ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ