រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងនិងម៉ូដែលរាងតូចច្រឡឹង ទឹម រដ្ឋា ត្រូវគូស្នេហ៍អនិកជន សុំរៀបការយ៉ាងរ៉ូមែនទិកលើទូកកម្សាន្ត កាលពីប៉ុន្មានខែមុន ធ្វើឲ្យហ្វេនៗឃើញហើយ រំភើបហើយរំជួលចិត្តជំនួស ភ្ញាក់ផ្អើលជាខ្លាំង ។

យ៉ាងណាមិញ ក្នុងថ្ងៃកំណើតរបស់គូដណ្តឹង កាលពីខែមុននេះ តារាស្រីរាងតូចរូបនេះ ធ្លាប់បានបង្ហើបថា រូបនាងគ្រាន់តែសង្ឃឹមថា ខ្លួននិងគូដណ្តឹងអាចប្តូរងារពី គូដណ្តឹងទៅជាគូស្វាមីភរិយា ក្នុងពេលឆាប់ៗ ជាពិសេសគឺ ក្នុងឆ្នាំនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែដឹងពី គោលបំណងគូស្នេហ៍ហើយភ្លាម ពេលនេះ គេឃើញតារាស្រីរូបនេះនិង អនាគតស្វាមី ហាក់កំពុងតែរៀបចំ គម្រោងចូលរោងការ ដែលត្រូវមហាជនរំពឹងថា មិនអាចផុតពីឆ្នាំនេះឡើយ ព្រោះគេឃើញ អ្នកទាំងពីរបាន ជ្រើសរើស ក្រុមដេគ័រផ្កាក្នុងពិធី និងក្រុមតន្ត្រីរបស់ តារាប្រុស អេឡិច ចិត្រា រួចរាល់ទៅហើយ សម្រាប់ថ្ងៃពិសេស ដោយក្នុងនោះ តារាប្រុសរូបនេះ បង្ហើបយ៉ាងដូច្នេះថា ៖

អេឡិច ចិត្រា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែង ទឹម រដ្ឋា
  តារាសម្តែង ទឹម រដ្ឋា
  តារាសម្តែង ទឹម រដ្ឋា និងគូដណ្តឹង
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា