តារាកម្សាន្ត÷ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែបងប្អូនដែលជាអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាបអំពីទំនាក់ទំនងស្មេហារវាងតារាប្រុសស្រីល្បីឈ្មោះចំនួន២ដួង គឺនាយព្រែក និងកូនស្រីរបស់តារាចម្រៀងជើងចាស់កញ្ញា ឈិន មុន្នីនាថ ជាក់ជាមិនខាន។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង និងសម្តែងនាយព្រែកបានបង្ហោះរូបថតដ៏ផ្អែមល្ហែមរវាងរូបខ្លួន និងគូស្នេហ៍ដោយមានទាំងស្ទាយ៍ជួយពាក់ស្បែកជើង និងពាក់ខ្សែកឲ្យគូស្នេហ៍បង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួត រហូតហ្វេនៗលាន់មាត់សរសើរថាគូស្នេហ៍នេះ ពិតជាសមគ្នាឥតខ្ចេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា ទំនាក់ទំនងរវាងនាយព្រែក និងគូស្នេហ៍កញ្ញាឈិន មុន្នីនាថ បានបើកចំហបង្ហាញប្រាប់ដល់មហាជន បន្ទាប់ពីតារាប្រុសរូបនេះ មានប្រវត្តិខកខាននិងបរាជ័យគ្រាស្នេហ៍ដំបូងជាមួយនិងអតីតសង្សារមុន៕
ចង់ឃើញថាតើគូស្នេហ៍តារាមួយដួងនេះ សមគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]