ក្រុងតាខ្មៅ ខេត្តកណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។
ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើមប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀននិងបង្រៀន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ និងការបង្រៀនធ្វើឡើងតាមអនឡាញ ប្រព័ន្ធ SIS បានផ្ដល់ប្រយោជន៍ជាច្រើនដល់ការរៀនសូត្ររបស់សិស្សផង និងដល់ការងារបង្រៀនរបស់គ្រូផង ។ SIS គឺជាកម្មវិធីមួយសម្រាប់រក្សាទុកឯកសារនៅមួយកន្លែងដែលងាយស្រួលក្នុងការស្រាវជ្រាវរក ដោយចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ព័ត៌មានជាច្រើនអាចរកឃើញភ្លាម ។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់មិនឲ្យឯកសារបាត់ឬខូចខាតដោយសារសត្វល្អិត ឬទឹក ឬពុកផុយនៃក្រដាស ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធបណ្ណសារឌីជីថលជួយរក្សាទុកដាក់ព័ត៌មានរបស់សាលារៀនឲ្យកាន់តែមានសុវត្ថិភាពជាងមុនថែមទៀត ។
យោងតាមលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព បានឲ្យដឹងថា អ្វីៗមានភាពងាយស្រួលជាងពីមុន នៅពេលដែលសាលាបានងាកមកប្រើប្រាស់ប្រព័ន្ធ SIS ។ ហើយទាំងគ្រូបង្រៀន ទាំងសិស្សទទួលផលប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ ។
លោកនាយក ម៉ម សុធានី បានមានប្រសាសន៍យ៉ាងដូច្នេះថា
អ្នកគ្រប់គ្រងរដ្ឋបាលរបស់សាលា គឺលោក ឈិន គឹមហេង បាននិយាយថា អ្វីៗកាន់តែស្រួលប្រើជាងមុនជាមួយនឹងប្រព័ន្ធ SIS ៖
យោងតាមក្រុមហ៊ុនមិត្តហ្វូនដែលជាអ្នកបង្កើតប្រព័ន្ធនេះឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍឡើងសម្រាប់ដាក់ពង្រាយទៅកាន់គ្រប់សាលារៀននៅតាមទីជនបទ ដែលត្រូវការប្រើប្រព័ន្ធនេះចាំបាច់បំផុត ។
ប្រធានផ្នែកដែលទទួលបន្ទុកប្រព័ន្ធ SIS នៅក្រុមហ៊ុនមិត្តហ្វូន បាននិយាយយ៉ាងដូច្នេះថា
មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន ។
ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]