តារាកម្សាន្ត÷ ចាប់ដៃកសាងគ្រួសារជាមួយគ្នាយ៉ាងមានសុខភមង្គល លោកជាវណ្ណារិទ្ធ និងភរិយាអ្នកនាងបេឡា ជារឿយៗតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បើទោះបីជាតារាប្រុសស្រីជាគូស្វាមីភរិយាមួយគូនេះមានកូនជាចំណងដៃរួចហើយក៏ដោយ រហូតទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាអ្នកគាំទ្រតែម្តង។
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបេឡា ដែលត្រូវជាភរិយារបស់លោកជាវណ្ណារិទ្ធ យោងតាមគណនីហ្វេសប៊ុកផ្លូវការបានបង្ហោះរូបថតជាមួយស្វាមីប្រកបដោយភាពផ្អែមល្ហែម និងពោរពេញដោយក្តីស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ក្រោយរៀបអាពាហ៍ពិពាហ៍គូស្នេហ៍តារាប្រុសស្រីមួយគូនេះទទួលបានចំណងដៃជាកូនប្រុសដ៏ស្រស់សង្ហាចំនួនពីរនាក់ផងដែរ៕
ចង់ឃើញតើចំណងស្នេហារវាងតារាប្រុសស្រីមួយគូនេះមានភាពរឹងមាំនឹងផ្អែមល្ហែមយ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]