ភ្នំពេញ៖ ពិតណាស់ សុខ សោម៉ាវត្តី គឺជាតារាសម្តែងជើងចាស់និង ពិធីការិនីមួយរូបដែល ពោរពេញទៅដោយសមត្ថភាពពេញខ្លួន ទៅលើវិស័យសិល្បៈ មិនការសម្តែងឬ វោហារស័ព្ទនោះទេ គឺតារារូបនេះអាចធ្វើបានយ៉ាងរលូន ដោយចំណាយពេលទៅការងារនេះអស់រយៈពេលច្រើនឆ្នាំមកហើយ។
តួយ៉ាង ទន្ទឹមនឹងភាពជោគជ័យនិង ភាពមម៉ាញឹកស្ទើរតែគ្មានពេលសម្រាក នៅលើអាជីពជាសិល្បៈការិនីពិតមែនក្តី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែអាចរក្សាសម្រស់បានយ៉ាងល្អខ្លាំង ដោយមើលទៅនៅតែខ្ញង់ដដែល ទោះបីជាពេលវេលាចេះតែដើរទៅមុខយូរយ៉ាងណាក្តី ជាពិសេសគឺមានកូនស្រីម្នាក់កាន់តែធំផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងពេលថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហាញខ្លួនជាមួយសម្រស់ដ៏ក្មេងខ្ចីរបស់ខ្លួនទៀតហើយ ដែលម្តងនេះគឺមកជាមួយនឹងរ៉ូបក្រហមស្រស់បែប Hotមួយនិង បញ្ចេញសាច់សខ្ចីភ្លឺរលោងនិង រូបរាងមិនស្រឡូនពេកហើយ ក៏មិនធំពេកផងដែរ អាចនិយាយខ្លីៗថា ល្អឥតខ្ចោះតែម្តង។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានភ្ញាក់ផ្អើលជាមួយរូបភាពដ៏ស្រស់ស្អាត របស់តារាមួយដួងនេះផងដែរ ដែលអាចថែរក្សាសម្រស់បានស្អាតនិង អាចស្លៀកឈុតសម្លៀកបែបសុីចសុីយ៉ាងខ្ញង់ដូច្នេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]