រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនខ្មែរជាច្រើន ប្រាកដជា បានស្គាល់ពីប្រជាប្រិយភាពរបស់ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បើទោះបី អាយុរាងជ្រេបន្តិចហើយក្តី តែតារាស្រីរូបនេះ នៅតែទទួលបានការងារថតកុន ស្បតពាណិជ្ជកម្មហូរហែ នៅតែត្រូវប៉ាន់ទីផ្សារដូចពេលមុនដដែរ។
យ៉ាងណាមិញ មុនពេលចាប់ដៃគ្នាជាគូស្វាមីភរិយាមក តារាស្រីជើងចាស់រូបនេះ និងលោក ហេង ឡុង គឺសុទ្ធតែមាន កូនស្រីរៀងខ្លួនម្នាក់មួយរួចទៅហើយ ជាមួយគ្នានេះ កូនស្រីទាំំងពីរ បើទោះបីមិនមែនបងប្អូនបង្កើតនឹងគ្នាមែនពិត តែអ្នកទាំងពីរ មើលទៅស្រឡាញ់គ្នា មិនចាញ់បងប្អូនគេដទៃឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកទៅមើលស្វាមីក្រោយ លោក ហេង ឡុងវិញ ក៏មិនខុសគ្នាឆ្ងាយដែរ ក្នុងថ្ងៃកំណើតកូនស្រីតារាស្រីជើងចាស់រូបនេះ រូបលោកក្នុងនាមជាលោកប៉ាម្នាក់ផងនោះ មិនគិតរឿងកូនគេកូនយើង បណ្តើរកូនស្រីក្រមុំទាំងពីររបស់ខ្លួន ដើរលេងជាមួយគ្នាយ៉ាងរំភើយ ចំហាយកក់ក្តៅ និងសុភមង្គល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ផ្ទុះការចាប់អារម្មណ៍ពេលបណ្តាញសង្គម តារាជើងចាស់ទាំង ៣ ដួងនេះ ជាអ្នកកំដរកូនក្រមុំ រោងការ លី ម៉ារីណា
- តិចអត់ដឹង តារាស្រីល្បីៗប៉ុន្មានដួងនេះ មានឈ្មោះក្រៅគួរឲ្យចាប់អារម្មណ៍ ហ្វេនមិនធ្លាប់បានដឹង
- ស្ថានភាព វីជេ អាណូ ធូរបន្ដិច លោកជំទាវ ចន ច័ន្ទលក្ខិណា សួរសុខទុក្ខ និងយកជំនួយពីមហាជនជាង២ពាន់ដុល្លារ