ភ្នំពេញ៖ តារាចម្រៀងប្រុសលោកម៉ានិតម៉ានិតជាតារាចម្រៀងមួយរូបដែលមានសមត្ថភាពខ្ពស់ ដែលអាចនិពន្ធបទភ្លេង និងទំនុកច្រៀងបានដោយខ្លួនឯង ហើយរាល់បទចម្រៀងនីមួយៗសុទ្ធតែទទួលបានការគាំទ្រច្រើនពីហ្វេនៗ យុវវ័យ តាមរយៈបទចម្រៀងពីរោះៗជាច្រើន។
យ៉ាងណាមិញ បើថយពេលវេលាទៅរំឮករូបភាពចាស់ៗរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ម៉ុង ម៉ានិត កាលពីអំឡុងឆ្នាំ ២០១៤ និង ២០១៥ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កាលនោះ តារាប្រុសរូបនេះ មានរូបរាងធាត់ ស្លៀកពាក់អ្វីក៏មិនសូវសមនោះឡើយ ជាហេតុធ្វើឲ្យមានអ្នករិះគន់មួយចំនួន បង្អាប់ពីនេះពីនោះ យករូបរាងលោកមកលេងសើចចំអក ថាមិនសមជាតារា ជាហូរហែ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដោយសារតែពាក្យរិះគន់នោះ ដោយពេលនេះផ្ទាល់ ម៉ានិត បានកែប្រែខ្លួន ប្រែជាស្រកសាច់ជាងមុន ការតុបតែងខ្លួន ការលេងម៉ូតសម្លៀកបំពាក់ក៏ប្លែកភ្នែក ទាក់ទាញមានមន្តស្នេហ៍មិនធម្មតា។ ពិសេសបើយករូបភាពកាលពីជាង ៧ឆ្នាំមុនមកធៀបជាមួយរូបភាពពេលនេះ អាចនិយាយបានថា លោកពិតជាវិវត្តន៍ខ្លួនបានយ៉ាងល្អ និងកាន់តែសង្ហាជាងមុន៕
សូមទស្សនារូបភាពខាងក្រោម៖






@thisismanith សារលើកទឹកចិត្តសាមញ្ញ ពីខ្ញុំ
♬ original sound - manith_j
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]